សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់។សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាច្រើនតាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀត។សារមន្ទីរជាតិនៃកម្ពុជាត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧-១៩២០ជាប់នឹងផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។អាគារទាំងមូលមានដំបូលស្រួចនិងទ្វារឆ្លាក់ផ្កាភ្ញីរចនាបទស្ថាបត្យកម្មតាមលំនាំប្រាសាទបុរាណខ្មែរនិងលាយបញ្ចូលស្ថាបត្យកម្មប្រពៃណីខ្មែរនិងរចនាបទអាណានិគមបារាំង។នៅកណ្តាលដើមឈើនិងផ្កាដែលព័ទ្ធជុំវិញដោយស្រះផ្កាឈូកប្រៀបដូចជាព្រះបរមរាជវាំងតូចមួយដ៏ស្រស់ស្អាត។សព្វថ្ងៃសារមន្ទីកម្ពុជាបើកដំណើរការដើម្បីទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាជារៀងរាល់ថ្ងៃ(ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច)។ការដាក់តាំងវត្ថុបុរាណ្យទាំងនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរមកសិក្សាស្រាវជ្រាវរៀនសូត្រអំពីរវប្បធម៌ខ្មែរពីសម័យបុរាណកាលមកជាពិសេសសម្រាប់សិស្សនិស្សិតដែររៀនអំពីរមុខជំនាញនេះផ្ទាល់។ សារមនី្ទរជាតិ សិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧)។