វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រដោយប្រើរយៈពេលប្រហែល ៤ម៉ោងឬ៥ម៉ោងនៅរដូវវស្សា។វត្ដឈើខ្មៅមានទីតាំងនៅលើទួលមួយដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅហើយគេបានកាប់ឈើនោះយកមកធ្វើព្រះវិហារទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ១៨៨៧។ហើយទួលនេះគឺជាទួលស័ក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាបទោះបីជាមានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថាទួលអណ្ដែត។វត្ដឈើខ្មៅជាវត្ដបុរាណមួយដែលសាងសង់នៅតំបន់ព្រៃរនាម។នៅរដូវប្រាំងព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយនៅកណ្ដាលព្រៃដែលលេចធ្លោទៅលើអាកាស។នៅលើទួលនេះមានសល់ទូកងមួយដែលគេកសាងឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគីដែលដុះនៅលើទួលនោះហើយមានបារមីមិនដែលចាញ់ទេពេលប្រណាំងម្ដងៗ។ហើយទីនោះក៏បានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើនទាំងរដូវប្រាងនិងរដូវ វស្សា។

Temple Chheu Khmao is situated 54.10 kilometers from the provincial capital of Battambang along the Tonle Sap Lake's flooded forest area on a hill in Koh Chi Veang village, Prey Chas commune, Ek Phnom district. Travel time by ferry, which takes roughly four to five hours during the wet season, is an option for tourists. Wat Chheu Khmao is a temple that can be found in Ko Or. It was built on a hill that was once covered with many black trees, hence the name Wat Chheu Khmao. In spite of the enormous flood, the hill where Wat Chheu Khmao was erected was never flooded, which is why the people refer to it as floating. Wat Chheu Khmao was constructed in 1887 during the rule of Chief Inspector Soeur. The Prey Ronam region contains the historic pagoda known as Wat Chheu Khmao. This temple appears to be a temple in the middle of a forest that stands out in the open during the dry season. There is a boat on this hill that has been there since the pagoda's construction. It is fashioned of the koki wood that grows there and has the ability to never lose a race. Also, it draws more visitors during both the dry and the wet seasons.