រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែរស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចម្ងាយ ៥គីឡូម៉ែត្រ ពីក្រុងប៉ៃលិន។ រមណីយដ្ឋាននេះមានស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ពិសេសនោះ ហើយទីនោះត្រូវបានកែច្នៃខ្ចូសកន្លែងអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង មានខ្ចូសអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះ។