រមណីយដ្ឋានធម្មជាតិថ្វាកជារមណីយដ្ឋានមួយ ស្ថិតនៅទីរួមខេត្ដបាត់ដំបង ដែលមានចំងាយ ប្រមាណជា ៤៥ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ។រមណីយដ្ឋាននេះចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិមកលេងទឹកនិងសម្រាកកម្សាន្ត។នៅរដូវប្រាំងកម្រិតទឹករាក់ល្មមសម្រាប់ភ្ញៀវទេសចរអង្គុយលេងក្នុងស្ទឹងលើថ្ម។ទីនេះក៏មានដើមឈើធំៗផ្ដល់ជាម្លប់និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំងផ្លូវចូលទៅលេងអមទៅដោយតូបដែលសាងសង់ឡើងសំរាប់ភ្ញៀវសម្រាកលេង។ភ្ញៀវទេសចរអាចគយគន់នូវទេសភាពធម្មជាតិនៅតាមមាត់ស្ទឹងស្ដាប់សំលេងទឹកហូរនិងសត្វយំដ៏ខ្ញៀវខ្ញានិងមុជទឹកកំសាន្ត។ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមានផ្ទៃទឹកហូររាបស្មើនិងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្មធំតូចគួជាទីកំសាន្ដយ៉ាងមនោរម្យ។នៅថ្ងៃឈប់សម្រាកនិងក្នុងពេលបុណ្យទានធំៗម្តងតែងតែមានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីយដ្ឋាននេះ។និយាយរួមរមណីយដ្ឋាននេះមានលក្ខណៈល្អគ្រប់គ្រាន់ សម្រាប់ធ្វើជាកន្លែងកំសាន្ដលេងទឹកនិងសម្រាក់លំហែកាយយ៉ាងសប្បាយរីករាយនាពេលឈប់សម្រាករបស់បងប្អូនទេសចរក្នុងស្រុក ។