ភ្នំអណ្ដូងស្នេហ៍ មានទីតាំងក្នុង ភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិងសមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។ អ្នកស្រុកមានជំនឿថា ទីនេះជាកន្លែងស័ក្ដិសិទ្ធិ បើអ្នកមិនទាន់មានស្នេហ៍ស្មោះទេ គឺច្បាស់ជារកអណ្ដូងនោះមិនឃើញឡើយ។