ព្រះថោងតោងស្បៃជារូបសំណាក់មួយតំណាងអោយប្រពៃណីខ្មែរជាផ្នែកមួយនៃការរៀបអាពាពិពាហ៏។ ហើយព្រះថោងតោងស្បៃនេះប្រជានជនខ្មែរបានគោរពនិងអោយតម្លៃជាខ្លាំងទើបរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់រូបសំណាក់ទង់ដែងដ៏ធំបំផុតនៅកម្ពុជាត្រូវបានគេហៅថាព្រះថោងនាងនាគ។ដែលជារូបសំណាកតំណាងឱ្យការចាប់ផ្តើមនៃអរិយធម៌និងវប្បធម៌ខ្មែរ។ វាមាកម្ពស់21ម៉ែត្រនៅលើជើងទម្រដែលមានកម្ពស់6.34ម៉ែត្រ។ រូបសំណាកដ៏ធំសម្បើមដែលមានទម្ងន់សរុប៦០តោនបែរមុខទៅឆ្នេររាមស្ថិតនៅរង្វង់ មូលព្រះថោងនាងនាគក្នុងភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ មុនទៅដល់ព្រះថោងតោងស្បៃលោកអ្នកអាចឆ្លងកាត់ដើមឈើចាំស្នេហ៍ដែលនៅតាមបណ្តោយផ្លូវឆ្នេរអូរទ្រេះ។ បើមានឱកាសគួរតែទៅទស្សនាព្រះថោងតោងស្បៃដើម្បីបានស្គាល់អំពីប្រវត្តិសាស្ត្រខ្មែរនិងអាចថតរូបលេងកំសាន្តបានជា មួយរូបចម្លាក់និងទេសភាពធម្មជាតិនៃទឹកដីខេត្តព្រះសីហនុ។