ប្រាសាទឯកភ្នំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងនិងចម្ងាយ១២.២៩គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ការធ្វើដំណើរអ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ ដោយរថយន្ត និងម៉ូតូ ប្រើរយៈពេលយ៉ាងហោចប្រមាណ ២០នាទីទើបទៅដល់។ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះមានទីធ្លាប្រមាណ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទពីទិសខាងកើត ទៅទិសខាងលិចមានប្រវែង២៥ម៉ែត្រហើយពីទិសខាងត្បូងទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រមានរាងបួនជ្រុងស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញ។ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើមបង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃនិងខ្យល់ត្រជាក់បរិសុទ្ធ។រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។ហើយភ្ញៀវទេសចរក៏អាចទៅលេងកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធនិងអង្គុយលេងក្រោមដើមឈើមានម្លប់ត្រឈឹងត្រឈៃ
A historical temple named Prasat Ek Phnom can be found in Ta Kom village, Peam Ek commune, Ek Phnom district, Battambang province, 12.29 kilometers from the provincial capital. Travel time for tourists in a car or motorcycle is at least 20 minutes. King Suryavarman I ordered the construction of the Ek Phnom Temple in 1027, which was built in the 11th century. This temple was constructed in honor of the Brahmanic god. An approximately 30-meter-long courtyard surrounds this ancient temple, which is surrounded by a gallery made of sandstone that is 49 meters long from south to north and 25 meters long from east to west. It is constructed on a two-story ridge facing east, with a gallery enclosing the temple's tower and a laterite wall, as well as a moat around it. Additionally, numerous Po trees encircled this shrine, providing nice shade and clean air. There is a moat that has been converted into a pond that the monks use frequently on the south side of the temple. Additionally, visitors can relax in the shade of the trees and take in the fresh air.