ប្រាសាទស្នឹង ទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ ដោយបែងចែកជា ពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង ។ប្រាសាទទាំងពីរនេះកសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយ ចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្ស វតិ៍ទី១២ ។ នៅខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបសាងសង់ថ្មី ហើយស្ថិតនៅក្រោមការគ្រប់គ្រង របស់គណៈកម្មាការវត្ត។ ប្រាសាទស្នឹងសព្វថ្ងៃ ជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែរទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាអំពិស្ថាបត្យកម្មបុរាណ្យ ចម្លាក់នៃប្រាសាទ និងប្រវត្តិរបស់ប្រាសាទផងដែរ ។