ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ស្ថិតនៅភាគខាងជើង មានចម្ងាយ៣០គ.ម ពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ ប្រមាណ១៦គ.ម បត់ស្តាំបន្តដំណើរតាមផ្លូវ២១៩ ប្រមាណ ១៤គ.ម ទើបមកដល់ប្រាសាទសំបូរព្រៃគុក។ មណីយដ្ឋាននេះ គឺជាអតីតរាជធានីបុរាណ ដែលមានឈ្មោះថាឦសានបុរៈ ហើយជា មជ្ឈមណ្ឌលសម្រាប់គោរពចំពោះព្រះសិវៈនៃព្រហ្មញ្ញសាសនា ។បើផ្អែកទៅលើឯកសារជាកំណត់ហេតុចិនបានបញ្ជាក់ចក្រភពចេនឡា ត្រូវបានបង្កើត ឡើងក្នុងរជ្ជកាលនៃការគ្រប់គ្រង ដោយក្សត្របីអង្គគឺ ព្រះបាទភវវរ្ម័នទី១ (គ.ស៥៩៨) ព្រះបាទមហេន្រ្ទវរ្ម័ន(គ.ស៦០០) និងព្រះបាទឦសានវរ្ម័នទី១(គ.ស៦១៦-៦៣៤)។ ដោយ សារស្នាព្រះភ័ក្ត្រព្រះបាទឦសានវរ្ម័នទី១ នេះហើយដែលទ្រង់បាន រៀបចំសាងរាជធានី នៅតំបន់សំបូរព្រៃគុក (ឦសានបុរី) ទម្រង់នៃសិល្បៈ និងស្ថាបត្យកម្មទាំងអស់នេះ ដែលអ្នកប្រាជ្ញផ្នែកប្រវត្តិសិល្បៈ និងស្ថាបត្យកម្មបានកំណត់ជារចនាបថសំបូរព្រៃគុក។ប្រាសាទសំបូរព្រៃគុកច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិស ចំពោះព្រះសិវៈ ប្រាសាទសំបូរព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និង ប្រាសាទសង់ជាក្រុមក្នុងកំពែងតែមួយ។ប្រាសាទនេះសាងសង់អំពីឥដ្ឋកំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលម្អស្ថាបត្យកម្ម មានផ្តែរ និងសសរពេជ្រ សុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអ ។ សព្វថ្ងៃនេះតួប៉មជាច្រើនបាន បាក់បែកទ្រុឌទ្រោមណាស់ទៅហើយ ដោយសារកត្តាធម្មជាតិ និងមនុស្ស ។រហូតមកដល់ពេលនេះ គេសិក្សាស្រាវជ្រាវរកឃើញប្រាសាទចំនួន២៥៧ ដែលកប់នៅ ក្នុងព ១. តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ។
ប្រាសាទសំបូរព្រៃគុរៈអ្នកប្រាជ្ញជំនាន់មុនបានកំណត់បែងចែកក្រុមប្រាសាទ ទាំងនោះជាបីក្រុមធំៗខុសគ្នា និងមានក្រុមតូចៗជាច្រើនទៀតដូចជា :១. ក្រុមប្រាសាទខាងជើង ហៅថាប្រាសាទសំបូរ ២. ក្រុមប្រាសាទកណ្តាល ហៅថាប្រាសាទតោ ៣. ក្រុមប្រាសាទខាងត្បូង ហៅថានាគព័ន្ធ ឬយាយព័ន្ធ ក្រុមប្រាសាទតូចៗមានៈប្រាសាទក្រោលរមាស ប្រាសាទសណ្ដាន់ អាស្រមឥសីបុសរាម និងប្រាសាទជ្រៃ ។
Sambor Prei Kuk is a cultural site located in Sambor village, Sambor commune, Prasat Sambor district, about 30 kilometers northeast of the provincial town on national road 62 about 16km turn right on the road 219 about 14km to the Sambor Prei Kuk site. The site was once an ancient capital named Isanapura and a religious center for the worship of Shiva Brahmanism. According to a Chinese note the Chenla empire was founded in the 3 king's governments: Phavarman I (598 A.D), Mahendravarman (600 A.D), and Isanavarman I (616-635 A.D). During the reign of king Isanavarman, I founded the ancient capital in the Sambor Prei Kuk area. Every form of art and architecture that the scholars of historical art and architecture classified to Sambor Prei kuk style. Many temples were built in Sambor Prei kuk during the reign of King Isanavarman I (616-635 A.D) in the 7th century. The temples of Sambor Prei kuk are constructed of solid brick, late rite, and sandstone and decorated with bas-reliefs. The lintel, pillars, and door frames are all made of sandstone. Today the majority of sanctuaries were collapsed by nature and humans. So far, 257 temples have been discovered in the forest. The Sambor Prei Kuk site was inscribed to the world heritage list on 08 July 2017. Sambor Prei kuk is divided into three main groups and various small temple groups: Prasat Sambor (North Group) Prasat Tor (Central Group)Prasat Yeay Poun (South Group) Small temple groups: Prasat Kroul Romes, Sandan temple, Asrom Eisey temple, Bosream temple, and Chhrey temple.
Credit By Kampong Thom Tourist Groide