ប្រាសាទព្រះធាតុបារាយណ៍កសាងឡើងនៅសតវត្សទី១១ក្នុងរចនាបថបាពួននៅសល់ប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារពីចូលពីរទិសគឺខាងកើតនិងខាងលិច(គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ)ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត។ គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមាន សំណល់ចម្លាក់ផ្ដែរនិងហោ ជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។ តាមរយៈក្បាច់ចម្លាក់ទាំងប៉ុន្មាននេះអាចនាំឱ្យគិតថាប្រាសាទ នេះ ។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ឬ១៥គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញធ្វើជាឃឿនព្រះវិហារតែម្ដង។លានបែបនេះអ្នកស្រាវជ្រាវប្រើពាក្យថាBuddhistTerrace។បើពិនិត្យ ឱ្យច្បាស់លាស់ជាងនេះទៀតយើងនៅតែឃើញការសាងសង់ព្រះវិហារនៅមុខប្រាសាទបុរាណមានពាសពេញប្រទេសកម្ពុជា។មានឧទាហរណ៍សន្ធឹកសន្ធាប់ដូចជានៅ ប្រាសាទនគរបាជ័យខេត្តកំពង់ចាម, ប្រាសាទរកាជន្លឹងខេត្តកណ្ដាល, ប្រាសាទភូមិប្រាសាទខេត្តកំពង់ធំ, ប្រាសាទចេតិយខេត្តសៀមរាប, ប្រាសាទឯកភ្នំខេត្តបាត់ដំបង ជាដើម។