ប្រាសាទព្រៃប្រាសាទ ស្ថិតនៅប្រហែល៨០០មខាងទិសនិរតីនៃកំពែងអង្គរធំនិងខាងទិសភូមិអង្គរក្រៅ។ ប្រាសាទសង់ពីថ្មភក់បែរមុខទៅកើត។តាមបច្ចេកទេសស្ថាបត្យកម្មនិងចម្លាក់ប្រាសាទគឺស្ថិតនៅក្នុងរចនាប័ទ្មបាយ័នក្នុងរាជព្រះបាទជ័យវរ្ម័ន ទី៧។ ឈ្មោះរបស់ប្រាសាទព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរប៉ុន្តែគ្រាន់តែយកព្រៃមកដាក់នៅពីមុខប្រាសាទវិញគឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។ ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថា « គោកប្រាសាទ »។ ពាក្រ «គោក»មានន័យថាទីទូលខ្ពស់ពំនូកដី។
Prey Prasat temple is located about 800 meters southwest of the Angkor Thom rampart and west of Angkor Krao village. The sandstone temple faces east. Its architecture and carving suggest that it was built in Bayon style during the reign of King Jayavarman 7. The name Prey Prasat refers to a temple that is covered by or surrounded by forest. People living in Angkor Krao village also call it Kork Prasat.