ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ ដែរមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។ ប្រាសាទធម្មនន្ទ នៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។ ប្រាសាទធម្មនន្ទ ក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរសព្វថ្ងែមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។