ប្រាសាទកំពង់ព្រះ ស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង តាមដង ផ្លូវជាតិលេខ ៥ និងផ្លូវក្រាលកៅស៊ូដែលមានចម្ងាយប្រមាណ ៤៤ គីឡូម៉ែត្រ។ ហើយទីនេះជា ទីទួលមួយក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបូរាណកាលមកគេតែងហៅតៗគ្នាថាៈ វត្តទួលព្រះស្រីពិជ័យសូរវង្សកំពង់ព្រះនៅទីនោះគេឃើញមានប្រាសាទចំនួន ពីរគឺ ប្រាសាទស្រី និងប្រាសាទប្រុសហើយនៅក្បែរអណ្តូងភ្ញៀវទេសចរ នឹងឃើញមានទម្រលឹង្គមួយ ដែលធ្វើពីថ្មមានគន្លាក់ដំណាប់តាមប្រភេទលឹង្គ នាសម័យកសាងប្រាសាទនេះប្រហែលជានៅក្នុងចន្លោះសតវត្សទី ៧-៨ ដែលបុព្វបុរសយើងបានធ្វើសម្រាប់ឧទ្ទិស ចំពោះលិទ្ធិទេវរាជតាមបែបព្រហ្មញ្ញសាសនា។ (ប្រាសាទនេះបានបែមុខទៅទិសខាងជើង)។