ទឹកធ្លាក់តេជោបុស្សស្បូវជាតំបន់រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវដែលស្ថិតនៅតំបន់ជាយដែនរវាងខេត្តព្រះវិហារនិងប្រទេសថៃ។ហើយទីនោះក៏ជាកន្លែងទេសចរណ៍មួយដែលមានទេសភាពព្រៃឈើតូចធំដុះអមលាយឡំជាមួយនឹងផ្ទាំងថ្ម អាចអង្គុយទទួលទានអាហារនិងចុះងូតទឹកត្រជាក់ក្រោមម្លប់ក្យូសផ្ទាំងថ្មនិងដើមឈើយ៉ាងរីករាយរំសាយអស់នូវក្តីនឿយហត់តែម្តង។រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវដែលមានទេសភាពព្រៃឈើធម្មជាតិបៃតងស្រងាត់នារដូវវស្សានេះស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយភ្ញៀវទេសចរគ្រាន់តែចូលតាមផ្លូវក្រួសក្រហមមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រផ្លូវជាតិនៅត្រង់ចំណុចកណ្តាលនៃផ្លូវបំបែកឆ្ពោះទៅតំបន់ប្រាសាទព្រះវិហារនិងទៅកាន់ទីប្រជុំជនស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ដូច្នេះហើយកុំភ្លេចឈៀងចូលលេងកម្សាន្តនិងថតរូបស្អាតៗ។និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងអោយកាន់តែរីកចម្រើនឡើង ៕
តេជោបុស្សស្បូ Waterfall. The តេជោបុស្សស្បូ Waterfall Resort is situated on the line separating Preah Vihear from Thailand. Also, it is a beautiful tourist location. One can sit in little or big woods interspersed with rocks, dine, and take a cool bath in the shade provided by the rocks and trees. pleasantly eliminates all fatigue at once. The តេជោបុស្សស្បូ Waterfall Resort is situated in តេជោបុស្សស្បូ Village, Sra Em Commune, Choam Ksan District, Preah Vihear Province, and offers a glimpse of a lush, green forest during the rainy season. Visitors simply turn onto the approximately 16 km long red gravel road at the intersection leading to Preah Vihear's temple region and the town of Choam Ksan district in Preah Vihear province. Therefore, don't forget to go and snap some lovely pictures. and encourage the expansion of the regional tourism sector.