ទឹកធ្លាក់ថ្មដាតូចគឺជាទីកន្លែងកម្សាន្តមួយដែលមានសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែកស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៥ដែលទើបកសាងថ្មីប្រសិនបើបងប្អូនបានទៅលេងភ្នំ១៥០០ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរដូច្នេះហើយកុំភ្លេចឈាងចូលលេងឲ្យសោះ។ទីនោះជារមណីយដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែងស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំងក្បែរភ្នំ១៥០០ហើយពេលខ្លះគេហៅថាទឹកធ្លាក់ភ្នំ១៥០០។យើងគ្រានតែចុះពីផ្លូវអន្ទង់អាំងចម្ងាយប្រមាណ ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យង ហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗ ហាក់ដូចកាំជណ្ដើរអមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យនិយាយថាពីល្អប្លែកភ្នែកនិងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។ទឹកធ្លាក់ថ្មដាតូចមាន២ថ្នាក់។ថ្នាក់ខាងលើដែលលោកអ្នកដើរចុះមកដល់មុនគេគឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្តដោយសារដំណាក់នេះមានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។ ចំណែកថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីហត់នឿយពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ទឹកធ្លាក់នេះមានទឹកហូរខួបប្រាំងខួបវស្សា។ដូច្នេះហើយកុំភ្លេចឈាងចូលលេងកម្សាន្តនិងថតរូបស្អាតៗ។

Small Rock Waterfall

 

It is a leisure area along the recently constructed National Route 55 with lovely natural mountains and forests.Don't forget to visit Chheang if you tour 1500 mountains as you would a little rock waterfall. It is a cool resort called 1500 waterfalls that is situated close to the eal road and 1500 mountains. We have just descended from the eel road, which is about 100 meters away, and we can see clear water and layers of snails pouring down the mountainside like water in a staircase, all surrounded by the splendor of the forest, which is supposed to be lovely and alluring to tourists. Little rock waterfalls have two tiers. As you descend to the first floor, where there are waterfalls cascading down the stage like a staircase, this is a location for bathing and entertaining. After a strenuous hike over the mountains, you can dive into the almost 10-meter-high waterfall on the lower level and truly feel rejuvenated. This waterfall has a dry season and only receives rain during that time. Therefore, don't forget to go and snap some lovely pictures.