ខេត្តកំពតមានតំបន់ទេសចរណ៍ជាច្រើនស្ទើតែមានគ្រប់ប្រភេទទៅហើយដែលបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមមួយជាពិសេសគឺរមណីយដ្ឋានតាមដងព្រែកនិងភ្នំបូកគោប៉ុន្តែនៅមានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ ៩ ជាន់ មួយទៀត ។ដែលស្ថិតនៅភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពតជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ៩ជាន់ជាតំបន់កម្សាន្តទេសចរណ៍បែបធម្មជាតិមួយមានទឹកធ្លាក់ច្រើនជាន់ដំណាក់អមដោយបណ្តុំទេសភាពរុក្ខជាតិតូចធំច្រូងច្រាងចោលម្លប់ត្រឈឹងត្រឈៃខ្យល់អាកាសបរិសុទ្ធ។ហើយទីនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់គ្រប់ពេលវេលាមិនថាថ្ងៃធម្មតាថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាននោះឡើយទីនោះក៏មានសេវាកម្មអាហារដ្ឋានមានម្លប់ក្យូសប្រក់ស្លឹកជាច្រើនសម្រាប់ទទួលភ្ញៀវផងដែរ។ សម្រាប់អ្នកដែលមិនធ្លាប់កុំភ្លេចទៅណា ៕