ជួរភ្នំក្រវាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជួរភ្នំនេះស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែប ជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ ទីនេះមានរមណីយដ្ឋានពាសពេញតំបន់នៃជួភ្នំនេះ ហើយព្រៃនៅជួរភ្នំក្រវាញ ត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥ នៅលើភពផែនដី៕ ហើយភ្នំនេះក៏ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាផងដែលនោះគឺ ភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់១,៨១៣ម៉ែត្រ។ភ្នំនេះគឺមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរគ្រប់ទិសទី៕
The last significant rainforest in Southeast Asia is located in the Cardamom Mountains. This mountain range, which covers an area of more than 1.5 million hectares in the southwest of Cambodia, is abundant in natural resources. The mountain range is covered in resorts, and the Cardamom Forest is one of the world's top 35 biodiversity hotspots. Oral Mountain, which rises to a height of 1,813 meters, is also located on this mountain and is the tallest mountain in Cambodia. Tourists from all over the world travel here to see this mountain.