កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយ ដែលស្ថិតនៅបឹងទន្លេសាបដែលភាគច្រើនប្រជាពលរដ្ឋនៅនោះ ដែលច្រើនប្រកបរបរនេសាទត្រី ។ហើយទីនោះក៏ទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្តច្រើននារដូវវស្សា។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានឃើញទិដ្ឋភាព ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ។ ទីនោះមិនមែនជាតំបន់ទំនើប អ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែភូមិបណ្តែតទឹកនឹងធ្វើឲ្យលោកអ្នក បានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។ ប្រសិនបើអាចបងប្អូនដែលមិនធ្លាប់ទៅគួតែទៅបានម្ដងដើម្បីរកបទពិសោធន៍ថ្មីៗដែលជាការកំដរអារម្មណ៍និងថតរូបលេងស្អាតៗនិងគយគន់មើលទេសភាពថ្ងៃរៀបលិច។

 

On the Tonle Sap Lake, Kampong Luong, also known as the Floating Village, is a popular tourist destination where most people fish. When it rains, it attracts a lot of foreign tourists as well. Once there, you'll observe daily life among the locals as well as how the house expands like a mushroom and floats on the water, accessible only by boat. Although it is not a bustling urban location like other popular tourist spots, the floating hamlet will give you a flavor of what it is like to live by a river and be a fisherman. If at all feasible, individuals who have never been should do so to discover new, enjoyable experiences, capture stunning images, and take in the sunset.