Ratanakiri

ខេត្តរតនគិរីជាខេត្តមួយក្នុងចំណោមខេត្តទាំង២៤(រួមទាំងក្រុងភ្នំពេញ)ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងនៅខេត្តភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ខេត្តនេះស្ថិតនៅខាងជើងនៃរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំប្រទល់ខាងជើងជាប់ប្រទេសឡាវ ខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរីខាងកើតជាប់ព្រំដែនវៀតណាមនិងខាងលិចជាប់ខេត្តស្ទឹងត្រែង។ហើយជាខេត្តស្ថិតនៅតំបន់ភ្នំ និងខ្ពង់រាបផងដែរ ដែលលាតសន្ធឹងលើផ្ទៃដី ១០.៧៨២ គីឡូម៉ែត្រក្រឡា។

One of the 25 provinces in the Kingdom of Cambodia, including Phnom Penh Municipality, is Ratanakiri. It is situated in the northeastern province. The province is situated in Phnom Penh Municipality's northern region. The province is bordered on all sides by Stung Treng province in the west, Mondulkiri province in the south, Vietnam in the east, and Laos in the north. This province is situated in the 10,782 square kilometer mountains and plateau regions.

 

Ratanakiri

Trip Ideas

FEATURED ARTICLE

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) (Isipatamak Resort (also known as Phnom Svay))

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​)ជាកន្លែងដែលទាក់ទាញអ្នកទស្សនា​ថ្ងៃ​​រះ​​ដ៏​ពេញនិយមនិង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើ​ក្រុងបាន​លុង។ទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់ម្យ៉ាង​ទៀត​គឺ​នៅ ​ពេល​ថ្ងៃ​​ធម្ម​តាភ្ញៀវ​ទេស​ចរតែងតែមក​​គយ​គន់​ទេសភាពជុំ​វិញ​ពី​លើ​កំពូលភ្នំ​នោះដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​ នៅតាមជំរាល​ជ្រលង​ភ្នំ​ ។ហើយទីនោះក៏ជា​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​ដែល ប្រជា​ជន​​ទៅ គោរព​​បូជា​ ដើម្បី​សុំ​លាភ​សំណាងជោគ​ជតា​រាសីនិង​សុំ​ក្តី​សុខ​សប្បាយ។ឥសី​បតមៈ​​ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុតសំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរីនិង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទឹក​ដី​ខេត្ត​នេះ Isipatamak Resort (also known as Phnom Svay) is a famous destination for sunrise and sunset viewing. The mountain rises over Banlung, making it an ideal location with a breathtaking view that tourists frequently visit on a regular basis. The surrounding environment is covered with plant life from the bottom to the top of the mountain. It is also a religious site where people come to pray for good fortune.

FEATURED ARTICLE

បឹងលំកុដ(Boeung Lomkot)

បឹងលំកុដ​ជា​បឹង​ធម្ម​ជាតិ​​ដែល​មាត់​បឹង​នេះ​មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស។បឹងនេះ​នៅ​លើ​តំបន់​ខ្ពង់​រាប​​ និង​​ជួរ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ត្រូពិចពណ៌​បៃតង​​ជានិច្ច​​បឹង​លំកុដ​មាន​ដើម​ឈើ​ទ្រេត​ជា​ច្រើនហាក់​បី ​ដូច​ជា​ចង់​ដួល​រលំ​​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវ​ស្រងាត់ហើយ​ជា​ធម្ម​តា​ទឹក​មាន​ភាព​ត្រជាក់​​ស្រេប​​។ ភាគច្រើនភ្ញៀវទេសចរគឺទៅបោះតង់លេងកម្សាន្តនៅទីនោះ៕បឹងនេះមាន​ទីតាំង​នៅ​ភូមិ​សមុទ្រ (​សមុត​) ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ៕ The entrance of the natural lake Boeung Lomkot resembles a human heart. The lake is located on a plateau and mountain range surrounded by tropical evergreen woods. The crystal blue lake's surface appears to be filled with tilts, and the water is typically cold. Most visitors stay there while camping. The lake is situated in Lumphat district, Ratanakkiri province's Samut hamlet, Seda commune.

The City Maps