ខេត្តស្ទឹងត្រែង ដែលជាផ្នែកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងរតនគិរី។ វាមានទីតាំងនៅភាគឦសាននៃប្រទេស ហើយប្រទេសឡាវ មានព្រំដែនជាប់នឹងផ្នែកខាងជើង និងមានទីតាំងនៅតាមច្រាំងទន្លេមេគង្គ។ ដែលខេត្តនេះមានចម្ងាយ៤៥៥គ.មពីភ្នំពេញ។
The province of Stung Treng, which is a part of the Kingdom of Cambodia, is bordered by the provinces of Preah Vihear, Kampong Thom, Kratie, Mondul Kiri, and Ratanak Kiri. It is situated in the northeastern region of the country. Laos PDR shares a border with its northern portion. It is located along the Mekong River's banks.
FEATURED ARTICLE
សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយជាសហគមន៍អេកូទេសចរណ៍ដែលហ៊ុមព័ទ្ធដោយកោះ នៅក្នុងទន្លេមេគង្គនៃឃុំអូរស្វាយស្រុកបុរីអូរស្វាយខេត្តស្ទឹងត្រែង។សម្រាប់ការដំណើរអមទៅដោយ សម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ទីនោះសម្បូរទៅដោយជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីដូចជាព្រៃលិចទឹកដីល្បាប់ឆ្នេរខ្សាច់និងសត្វជិតផុតពូជជាច្រើនប្រភេទ។ ភ្ញៀវទេសចរដែលមកកម្សាន្ត គឺពួកគាត់ចូលចិត្តផ្ដិតយករូបភាពដ៏ស្រស់ស្អាត, ទឹកលេង, ភ្ញៀវបោះតង់, គយគន់ទេសភាពព្រៃលិចទឹក,មើលថ្ងៃរះនិងទិដ្ឋភាពថ្ងៃរៀបលិចជាដើម។ក្នុងមួយសហគមន៍អេកូ ទេសចរណ៍បុរីអូរស្វាយឆ្នាំសហគមន៍អាចរកចំណូលបានប្រមាណ៨ពាន់ដុល្លារពីអេកូទេសចរណ៍មួយនេះ។ដែលប្រាក់ចំណូលទាំងនោះបានមកពីសមាជិកសហគមន៍បានរៀបចំជាសេវាកម្មទេសចរណ៍ដូចជា បង្កើតជាផ្ទះសំណាក់សហគមន៍រៀបចំម្ហូបអាហារដែលនៅក្នុងនោះសហគមន៍បានបង្កើតកម្មវិធីទស្សនាក្នុងតំបន់ធម្មជាតិនិងកម្មវីធីវប្បធម៌នានាប្រចាំតំបន់សហគមន៍។ O'Svay Commune, Borey O'Svay District, Stung Treng Province is home to the ecotourism community of Borey O'Svay, which is encircled by islands in the Mekong River. For a journey accompanied by the stunning sight of a dense, green forest on either side of the road, which is a feast for tourists' eyes. Rich in habitats and biodiversity, including beaches, marshes, flooded woods, and numerous species that are in danger of extinction. Visitors enjoy camping, taking stunning pictures, playing in the water, savoring the scenery of the flooded forest, and watching the sunrise and sunset. The community can make roughly $8,000 from this, according to Borey O'Svay community ecotourism. This income is generated by members of the community putting up tourism-related businesses, such as community guesthouses, catering, nature tours, and local cultural events.
FEATURED ARTICLE
រមណីយដ្ឋានទេសចរណ៍«អូរឫស្សីកណ្តាល»គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជា ច្រើនទៀតក្នុងខេត្តដែលមានលក្ខណៈសក្តានុពលពិសេសខុសពីគេដែលជាតំបន់កើតឡើងដោយធម្មជាតិ បូករួមការកែច្នៃបន្ថែម។រមណីយដ្ឋានទេសចរណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧មានចម្ងាយ ២៨គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងនិងបត់ទៅតាមផ្លូវលំ៧០០ម៉ែត្រទៀត។ហើយសម្រាប់ការដំណើរវិញ អមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ ហើយតំបន់រមណីយដ្ឋាន«អូរឫស្សីកណ្តាល»នេះបានទាក់ទាញយ៉ាងខ្លាំងជារៀងរាល់ថ្ងៃឈប់សម្រាកគឺភ្ញៀវទៅលេងកម្សាន្តច្រើនដោយសារទីនោះយើងមានជាកន្លែងលេងទឹកកម្សាន្តជាអូរចឹងភ្ញៀវចូលចិត្តទៅលេងកម្សាន្តក្រោមម្លប់ឈើត្រជាក់ផងដែរ។ហើយជាប្រចាំចំពោះភ្ញៀវទេសចរជាមធ្យមបច្ចុប្បន្នបានទៅលេងចន្លោះពីរង្វង់១០០នាក់ដែលភ្ញៀវចូលទៅដល់ហាក់ទទួលបានអារម្មណ៍ប្លែកដោយសារជ្រលងដងអូរក្នុងព្រៃដោយឡែកពាក់ព័ន្ធលើសេវាកម្មម្ហូបអាហារនៅទីនោះក៏មានលក់ផងដែរ៕ O Russey Kandal tourist resort is one of the many tourist attractions in the province with special potential. Unlike other areas that are naturally occurring, combined with further processing, this tourist resort is located along National Road 7. 28 km from Stung Treng provincial town and turns into another 700 m of dirt road. The trip is accompanied by the beauty of the lush green forest on both sides of the road. And this resort area "O Russey Kandal" has attracted a lot of people. Holidays usually bring in lots of visitors and here we have places to play in the water and guests can even sit under the cool shade of trees.