Kampong Thom

ខេត្តកំពង់ធំ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តសៀមរាប ខាងជើងជាប់ព្រះវិហារ ភាគឦសានជាប់នឹងស្ទឹងត្រែង ខាងកើតជាប់ក្រចេះ ខាងត្បូងជាប់កំពង់ចាម និងកំពង់ឆ្នាំង និងខាងលិចជាប់ទន្លេសាប។ កំពង់ធំ ​ជាក្រុង​ដ៏​ស្រស់​ស្អាត​មួយ​ស្ថិតនៅជាប់មាត់​ស្ទឹង​សែន។ ជាខេត្ត​ធំ​ទី​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​ខេត្ត​កំពង់ធំ។ ប្រាសាទសំបូរព្រៃគុក និងប្រាសាទអណ្តែត ជាសំណង់ស្ថិតនៅសម័យអង្គរ តែពីរប៉ុណ្ណោះនៅក្នុងតំបន់នេះ។ ជាខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​មានចម្ងាយ​ ១៦៧ គ.មពីរាជធានីភ្នំពេញ។

The Kampong Thom Province is bordered to the northwest by Siem Reap, the north by Preah Vihear, the northeast by Stung Treng, the east by Kratie, the south by Kampong Cham and Kampong Chhnang, and the west by the Tonle Sap. The capital of Kompong Thom is Kampong Thom, a lovely city on the Stung Sen River's banks. Kampong Thom is Cambodia's second-largest province. Just two of the notable Angkorian buildings in this region are the temples of Prasat Sambour Prei Kuk and Prasat Andet. 167 kilometers from Phnom Penh, one of the provinces borders the Tonle Sap Lake. 

 

Kampong Thom

Explore the place

Trip Ideas

FEATURED ARTICLE

ប្រាសាទសំបូរព្រៃគុក (Prasat Sambor Prei Kuk)

ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។ រមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា៤ក្រុមធំៗគឺ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស។ Source: Wikipedia The archaeological site of Sambor Prei Kuk, “the temple in the richness of the forest” in the Khmer language, has been identified as Ishanapura, the capital of the Chenla Empire that flourished in the late 6th and early 7th centuries AD. The property comprises more than a hundred temples, ten of which are octagonal, unique specimens of their genre in South-East Asia. Decorated sandstone elements in the site are characteristic of the pre-Angkor decorative idiom, known as the Sambor Prei Kuk Style. Some of these elements, including lintels, pediments and colonnades, are true masterpieces. The art and architecture developed here became models for other parts of the region and lay the ground for the unique Khmer style of the Angkor period. Source: https://whc.unesco.org/en/list/1532/

FEATURED ARTICLE

ប្រាសាទគុកនគរ (Kuk Nokor Temple)

ប្រាសាទគុកនគរ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក មានចម្ងាយ ៧៩គ.ម៉ែត្រពីទីរួមខេត្តតាមផ្លូវជាតិលេខ៦បត់ស្តាំចម្ងាយ២គ.ម។ប្រាសាទគុកនគរត្រូវ បានសាងសង់នៅលើដីរាបស្មើមានរាងជាចតុកោណកែងធ្វើអំពីថ្មបាយក្រៀមថ្មភក់ បែរមុខទៅទិសខាងកើត និងមានកំពែងព័ទ្ធជុំវិញ ។កំពែងនេះមានបណ្តោយ៣៥ម (ពីកើតទៅលិច) ទទឹង២៤ម (ពីជើងទៅត្បូង) កំពែងនេះមានកម្ពស់២ម៉ែត្រ និងកម្រាស់ ០,៨ ម៉ែត្រ មានក្លោងទ្វារពីរ ឬគោបុរៈ។គោបុរៈខាងកើតមានកម្ពស់៩ម៉ែតចែកជាបីបន្ទប់ ហើយខាងលិចមានគោបុរៈតូចមានរាងជាបួនជ្រុងនៅប្រាសាទខាងកើតមានស្រះទឹកពីរៈ ស្រះតូចមួយមានជម្រៅ៣ម៉ែត្រ បណ្ដោយ ៤៥ម៉ែត្រ ទទឹង២០ម៉ែត្រ និងស្រះធំមានបណ្តោយ ១៦០ម៉ែត្រទទឹង៨៨ម៉ែត្រហើយជម្រៅជាង១ម៉ែត្រ ។ប្រាសាទនេះសាងសង់នៅសតវត្សទី១០-១១ក្នុងរាជព្រះបាទសូរិយាវរ្ម័នទី១ (១០០២-១០៥០គ.ស) ស្ថិតក្នុងរចនាបថឃ្លាំង ឧទ្ទិសចំពោះព្រះសិវៈ ។ Kuk Nokor temple is located in Trodork Poung Village, Long kor Commune, Laing Kok district, about 79 km from the provincial town on national road 6 and turns right about 2 km. These sanctuaries were built on flat ground, on a square terrace made of late rite and sandstone facing to the East with the rampart surrounding. This rampart has a 35 m length (East to West) and a 25 m width (North to South). There is a surrounding rampart of one-meter height and 0.8 meters thick with two gateways (Gopura): The eastern gateway is 9 m in height and divided into 3 rooms, and the western gateway is small and has a square shape. East of the temple, there are < ponds the small one has about 3-meter depth, 45-meter length, and 20-meter width, and the big one has 160-meter in length, 88-meter width, and more than one-meter depth. Prasat Kuk Nokor was built in the 10*-11 century by king Suryavarman I (1002-1050) in Khleang style, dedicated to Shiva.

FEATURED ARTICLE

ប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង (Yeay Paun Temple)

ប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង មានព័ទ្ធជុំវិញដោយកំពែងពីរជាន់ កំពែងខាងក្នុងធ្វើពីឥដ្ឋ និងកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀម មានច្រកទ្វារចូល ពីខាងកើតខាងលិច និងទ្វារបញ្ឆោតនៅខាងត្បូងនិងខាងជើង។ ភា្ជប់ពីខ្លោងទ្វារ ខាងកើតមានថ្នល់បុរាណមួយប្រវែងជាង២គីឡូម៉ែត្រឆ្ពោះទៅរកស្ទឹងសែន។ តាមរយៈសិលាចារឹក បានបង្ហាញថាសំណង់ប្រាសាទនេះសាងសង់ឡើងក្នុង រាជ្យព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦~៦៣៧) ដើម្បីឧទ្ទិសថ្វាយដល់ព្រះ ឥសូរ ជាអាទិទេពនៃព្រហ្មញ្ញសាសនា។ នៅក្នុងកំពែងទាំងពីរជាន់នេះមានប្រាង្គប្រាសាទជាច្រើនធ្វើពីឥដ្ឋ និងថ្ម បាយក្រៀម ខ្លះរាងចតុកោណ និងប្រាំទៀតរាងអដ្ឋកោណ ដែលមានលម្អដោយ ក្បាច់ចម្លាក់ផ្សេងៗជាពិសេសគឺ «ប្រាសាទអណ្ដែត»។ ចំណែកនៅលើជញ្ជាំង ធ្វើពីឥដ្ឋរបស់កំពែងខាងក្នុងភាគខាងលិចមានឆ្លាក់លម្អរាងមូលធំៗចំនួន៧២ (សល់រូបរាងចំនួន២៥) ខ្លះធ្លាក់ជារឿងក្នុងទេវកថាផ្សេងៗ ក្រៅពីនោះនៅ មានស្រះទឹកបុរាណមួយស្ថិតនៅខាងកើតក្រៅកំពែងក និងស្រះទឹកបុរាណ តូចមួយទៀតស្ថិតនៅជ្រុងនិរតីនៃកំពែងខាងក្រៅ។ ប្រាសាទសំខាន់ (S1) នៅក្នុងក្រុមនេះ ស្ថាបនាប្លង់ជារាងចតុកោណកែង បែរមុខទៅកើតមានកម្ពស់ប្រហែល២៥ម៉ែត្រ និងមានតម្កល់អាទិទេពព្រះនាម ប្រហសិតេស្វរៈ(ព្រះឥសូរញញឹម) ជាព្រះនាមមួយរបស់ព្រះឥសូរដែលមាន ចែងក្នុងគម្ពីរសិវបុរាណនេះបើយោងតាមសិលាចារឹក (K.440) ចារនៅលើមេទ្វារ របស់ខ្លោងទ្វារខាងកើត (S15)។ នៅខាងក្នុងប្រាង្គ 2 មានលក្ខណៈពិសេសមួយ គឺមានសាងមណ្ឌបអំពីថ្មភក់ ដែលតាមសិលាចារឹកបញ្ជាក់ថាជា ទីតម្កល់រូប ព្រះគោនន្ទិ(ជំនិះព្រះឥសូរ)ប្រាក់។ ក្រៅអំពីនោះមានសិលាចារឹកដទៃទៀតមាន និយាយពីការតម្កល់បដិមាព្រះព្រហ្ម ព្រះឥសូរ ព្រះហរិហរៈ សិវលិង្គមាស និង ព្រះនាងសរស្វតី (ព្រះមហេសីព្រះព្រហ្ម)។ ប្រភពពីសិលាចារឹក (K.604) នៅ ប្រាសាទធ្វើពីថ្មបាយក្រៀម (S17-17) បង្ហាញអំពីកិច្ចប្រតិបត្តិខាងព្រហ្មញ្ញ សាសនា ក៏មានបង្ហាញអំពីវត្តមានពុទ្ធសាសនាដ៏ចំណាស់ដំបូងគេមួយនៅ សម័យចេនឡា (ពីចុងសតវត្សរ៍ទី៦ ដល់ដើមសតវត្សរ៍ទី៩)។ Prasat Yeay Poeun Group comprised a total of 22 sanctuaries (5 have octagonal shapes) with two wall rampart, and was built of brick, masonry, late rite and sandstone in rectangular from in 7th century (600-635 A.D) during the reign of king Isanavarman I to dedicated to Shiva. They were built on a hill with Gopura from the eastern and western entrances joining to an outside late rite rampart. The inner rampart reached by gateways from the four directions and joined to the brick rampart carved in various clustering figures. Along the sanctuary contained the eastern and western Gopura joined to the late rite rampart (304 m x 274 m or 83,296 square-meter surface). Gopura contained framed door with diamond columns and a lintel built of sandstone. Eastern Gopura contained a buried large inscription (size: 2.41 m × 0,9 m x 0,15) inscribed with 17 lines of script. This inscription was brought to be kept in Kampong Thom Museum.

FEATURED ARTICLE

ប្រាសាទគោករការ (Kouk Roka Temple)

ប្រាសាទគោករការស្ថិតនៅក្នុងភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានចម្ងាយ ១៤គ.មពីទីរួមខេត្ត។ ប្រាសាទនេះកសាងអំពីថ្មភក់និងថ្មបាយក្រៀមនៅចុងស.វទី១១ក្នុង រចនាបថឃ្លាំង ហើយនៅក្នុងរាជព្រះបាទសូរិយាវរ្ម័នទី១ ហើយឧទ្ទិសចំពោះព្រះសិវៈ ។ ប្រាសាទនេះគឺជាប្រាសាទទោល មានប្រវែង ៦ម x ៤៥ម និងកម្ពស់៨ម កសាងនៅលើកូន ភ្នំហើយបែរមុខទៅទិសខាងកើត ។ តួប៉មកណ្តាលមានទម្រង់ជាសាជី ជាមួយរានហាល បើកចំហរបែរមុខទៅកើតហើយទ្វារផ្លូវចូលពីខាងលិចមានទ្វារបញ្ឆោតបីផ្សេងទៀត ។ សសរពេជ្ររាងជាចតុកោណកែងហើយធ្នឹមបី មានទម្រង់ខុសៗគ្នា ។ បើផ្អែកទៅលើ ការសិក្សាចំពោះទីកន្លែង តួប៉មមានរាងជាចតុកោណកែង ។ កំពែងខាងក្រៅមានទំហំ (២៥មx២៥ម)ហើយគោបុរៈទាំងប្អូនតភ្ជាប់ដោយកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។កំពែង ខាងក្រៅទំនងជាមានគូរទឹកព័ទ្ធជុំវិញដែលយើងមើលឃើញរហូតដល់សព្វថ្ងៃ ។ Kok Rokar temple is located in Rokar village, Srayov Commune, Steung Sen town about 14 km from provincial town. The temple was built of sandstone and late rite in Khleang style at the end of 11th century during the reign of king Suryavarman I to dedicate to Shiva. This isolated sanctuary (dimension: 6 m x5 m; 8 m height) was built on the hill and faced to the east. The central part of the temple has conical form with porches opening to the east, and a door reached from the eastern entrance (three other doors were the false doors). The diamond column has octagonal forms, and the three lintels have various forms. Based on the study to the site, the sanctuary was formed in rectangular shape. The outside rampart has 25 m x 25 m size and Gopura from the four directions which jointed to the surrounding laterite rampart. Outside the rampart, there were likely moat surrounded as we saw some marks remain until now.

FEATURED ARTICLE

មជ្ឈមណ្ឌលសាសនាវប្បធម៍ទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ (Cultural Tourism Religion Centre of Sampov Treylok Treylak )

មជ្ឈមណ្ឌលសាសនាវប្បធម៍ទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ជាទីសក្ការបូជា បារមី ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ទីសក្ការនេះមាន ផ្លូវចូលតាមក្លោងទ្វារវត្តបញ្ហាជីចម្ងាយ៨គ.មពីផ្លូវជាតិលេខ៦ និងមានចម្ងាយ ១៦គ.ម ពីទីរួមខេត្ត ។ ទីសក្ការនេះត្រូវបានគេកសាងឡើងចាប់តាំងពីឆ្នាំ១៩៨២ ដោយព្រះសង្ឃ កើត វ៉ាយ អតីតជាព្រះគ្រូព្រះចៅអធិការវត្តសំរោងមានជ័យ «ហៅវត្តលាពាក្យ(ណ្តែក)» ហើយសម្ភោធឆ្លងសមិទ្ធផលនានានៅថៃ្ងព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៣ ។ Cultural Tourism Religion Centre of Sampov Treylok Treylak is a worship goodness place, located Kal Mekh Tong Krape commune, Santuk district Kampong Thom province. This worship has a gateway Panhchi Pagoda, about 8 km from the national road 6 and 12 km from the provincial town. The worship was built during 1982 by Preah Ang Keut Vay, former Preah Kuro head of a Buddhist monastery Samrong Mean Chey Pagoda, namely Lapak (Lbak) pagoda and inaugurated consequences on Thursday 21 March 2013.

FEATURED ARTICLE

ប្រាសាទអណ្ដែត (Andet Temple)

ប្រាសាទអណ្ដែត ស្ថិតក្នុងភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ស្វាយ នៅភាគពាយព្យ ទីរួមខេត្តមានចម្ងាយ២៧គ.មពីទីរួមខេត្ត បត់ឆ្វេង២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦ ។ ប្រាសាទនេះ សាងសង់ឡើងនៅពាក់កណ្តាលទី២នៃស.វទី៧ (៦២៧-៧០៧) ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី១ ឧទ្ទិសចំពោះព្រះហរិហរៈ (ព្រះសិវៈ+ព្រះវិស្ណុ) ស្ថិតក្នុងរចនាបថកំពង់ព្រះ សាងសង់អំពីឥដ្ឋកំបោរបាយអរ ថ្មបាយក្រៀម និងថ្មភក់ ។ ប្រាសាទអណ្តែត គឺជាប្រាសាទទោលមានកម្ពស់៥,៣០ម៉ែត្រ នៅលើភ្នំសិប្បនិម្មិត្តមាន រាងចតុកោណកែង បណ្ដោយ៧,៥០ម និងទទឹង៥,៤០ម កម្រាស់១ម៉ែត្រ ហើយបែរមុខ ទៅទិសខាងកើត ។ មក្កុដបណ្តោយប្រវែង២,២២តុបតែងលម្អដោយចិញ្ចៀន ហើយនៅ ចន្លោះចិញ្ចៀនលម្អដោយស្លឹកឈើ ហើយផ្កាភ្ញីព័ទ្ធជុំវិញ ដែលភ្ជាប់ដោយការតុបតែង លម្អនៅខាងចុង កាលពីដើមប្រាសាទនេះមានរូបព្រះហរិហរៈឈរតុបតែងលម្អនៅលើ បល្ល័ង្កហើយរូបនេះត្រូវបាននាំទៅរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ ។ ស៊ុមទ្វារ មានទទឹង ១ម៉ែត្រ កម្ពស់២ម និងកម្រាស់ ០,២០ម៉ែត្រ ។ Andet temple is located in Prasat Village, Sankor Commune, Kampong Svay district, about 27 kilometers northwest of the provincial town turn left 2 km from the national road 6. The temple was built in the second half of the 7th century (627-707) during the reign of king Jayavarman I to dedicate to God Hirihara (Shiva+ Vishu), in Kampong Preah style and made of brick with masonry, laterite, and sandstone. Prasat Andet had an isolated plan, built on a 5.30-meter height artificial hill, and was formed in rectangular shape with a 7.50-meter length, 5.50-meter width, and 1-meter thick (interior to exterior). It was facing the East. The coronet (2.22 lengths) was ornamented around by the rings decorated, and between the rings we decorated with garland and bull flowers surrounded, which are joining each other by the end of the decorations. In original former times, this temple contained Harihara Statue standing on a decorative royal throne, and the statue was brought to be kept at Phnom Penh National Museum. The framed door had 1m width, 2 m height, and 0.20 m thick

FEATURED ARTICLE

រមណីយដ្ឋានកែងគោល (Keng Kaul Resort)

រមណីយដ្ឋានកែងគោលគឺជាតំបន់ធម្មតាកែច្នៃមានទីតាំងស្ថិតនៅភូមិត្រាចឃុំកំពង់ចិនជើងស្រុកស្ទោងមានចម្ងាយប្រមាណ៥៥គ.មនៅខាងស្ដាំតាមដងផ្លូវជាតិលេខ៦ភាគពាយព្យនៃទីរួមខេត្តរមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវជាតិអន្តរជាតិនៅពេលភ្ញៀវបានធ្វើដំណើរឆ្លងកាត់តែងតែឈប់សម្រាកលំហែកាយស្រូបយកខ្យល់បរិសុទ្ធនិងទទួលទានអាហារមើលទេសភាពនៅរមណីយដ្ឋាននេះមានទីតាំងធំទូលាយឲ្យភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយនិងមានសក្កានុពលផ្នែក ក-សិទេសចរណ៍ដូចជាដំណាំស្រូវដំណាំស្វាយចន្ទីដំណាំល្មើនិងមានផ្ទៃបឹងធំទូលាយអាចងូតទឹកលេងកម្សាន្តអាចបោះតង់រួមជាមួយការបម្រើសេវាកម្មស្នាក់នៅ(បឹងហ្កាឡូ)សេវាម្ហូបអាហារភេសជ្ជៈជិះទូកលេងកម្សាន្តនិងទស្សនាថ្ងៃលិច។ Keng Kaul Resort is a natural man-made resort located in Trach village, Kampong Chenchueng commune, Stoung district about 55km on the right side of national road 6 northwest of a provincial town. The resort has a popular place for national - international tourists when they travel across this region to rest leisure, fresh air and eat to watch the view. The site covered by the place is massive and offers loads for tourists to enjoy and agriculture-tourism potentials such as Rice cashew and Date-palm trees are important corps and venues for tourists can also enjoy various other recreational activities such as swimming, riding boats, watching the sunset, and camping and also serve accommodation service (Bungalow) and foods and beverages.

FEATURED ARTICLE

រមណីយមានធ្នួសតាព្រំ (Tnous Taprum)

រមណីយមានធ្នួសតាព្រំ គឺជាតំបន់ធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាប់ព្រំប្រទល់ជាមួយភូមិសែនអភិវឌ្ឍន៍ ឃុំទីពោ ស្រុក សន្ទុក មានចម្ងាយ៧២គ.ម ពីទីរួមខេត្តសម្រាប់ការធ្វើដំណើរតាមស្រុកប្រាសាទសំបូរ កាត់តាមវត្តទំនប់ ឃុំស្រើង បត់ស្តាំតាមផ្លូវគ្រួសក្រហមចម្ងាយប្រហែល ២១គ.ម ទើបមកដល់តំបន់កម្សាន្តធ្នួសតាព្រំ ដោយឡែកបើធ្វើដំណើរចេញពីទីរួមខេត្ត ទៅតាម ឃុំទីពោ ស្រុក សន្ទុក មានចម្ងាយប្រហែល៥៥គ.ម ដោយធ្វើដំណើរឆ្លងកាត់ ឃុំទីពោ តាមផ្លូវគ្រួសក្រហមចម្ងាយប្រហែល១៨គ.ម ទៅដល់ភូមិសែនអភិវឌ្ឍន៍បត់ឆ្វេង តាម ផ្លូវលំចម្ងាយប្រហែល៥គ.ម ទើបមកដល់តំបន់កម្សាន្ដធ្នូសតាព្រំ។ រមណីយដ្ឋាននេះ មានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ ដែលតែងតែមកលេងកម្សាន្ត មាន តូបលម្ហែកាយខ្យល់អាកាសបរិសុទ្ធជាមួយព្រៃធម្មជាតិ វត្តអារាម មានទីទួលប្រាសាទ បុរាណ រួមជាមួយគ្នានេះភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តជាមួយ ទឹកហូរប៉ប្រះថ្មធំៗពិសារអាហារ និងអាចបោះតង់បានផងដែរ។ Tnous Taprum is a natural site located at the border of Srueng commune, Prasat Sambor district, and Tipor commune, Santuk district about 72km from the provincial town when arriving at Tomnob pagoda turn right on a red dirt road about 21km to the Thous Taprom. If tourist travel to the Tipo commune about 72km from the provincial town when arriving at the Tipo commune continue on the red road about 18km to the Sen Apivath village and turn left on the dirt road about 5km to the Thous Taprom. The site has a popular place for national tourists who always rest in leisure, fresh air, and eat to watch the view. The site covered by the place is massive and offers loads for tourists to enjoy. This site has a feature ancient temple, monasteries, a river, spring water, and a natural forest. All visitors can relax, eat local foods with fresh air, water bath, and camp.

FEATURED ARTICLE

សារមន្ទីរខេត្តកំពង់ធំ (Kampong Thom Museum)

សារមន្ទីរខេត្តកំពង់ធំត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០០៨ហើយសម្ពោធដាក់អោយដំណើរការនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១០ ។សារមន្ទីរកំពង់ធំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិអាចារ្យលាក់ ក្រុងស្ទឹងសែនចម្ងាយ៣ គីឡូម៉ែត្រពីទីរួមខេត្ត ។សារមន្ទីរនេះមានបណ្ដោយប្រវែង២១ម៉ែត្រ និងទទឹង១១ម៉ែត្រ។សារមន្ទីរនេះធ្វើអោយលោកអ្នក។ បានស្វែងយល់អំពីចំណេះដឹងវប្បធម៍និងតម្លៃប្រវត្តិសាស្ត្រទៀតផង។សិល្ប:ខ្មែរត្រូវបានបង្ហាញឪ្យឃើញតាំងពីសម័យបុរាណ ដែលបានដាក់តាំងក្នុងសារមន្ទីរកំពង់ធំរួមមាន : រូបចម្លាក់ ផ្តែរ ហោងជាង ធ្នឹម លិង្គ យោនី កុលាលភាជន៍ និង សិលាចារិក ។ Kampong Thom museum was built in 2008 and inaugurated on the 11 January 2010. It is located along national road 6 in Acha Lak village, Sangkat Acha Lak, Steung Sen city, about 3 km far from the provincial town. This museum has 21 m length and 11 m width. This museum can enable you to be more aware of Khmer culture and historical value. Khmer art has been show since ancient time displayed in Kampong Thom Museum including sculpture statues, Pdae (the part of a Khmer house which joins the roof to the wall), fronton, lintel, linga, yoni, ceramics and inscription etc.

FEATURED ARTICLE

ស្ទឹងព្រៃប្រស់ (Steung Prei Pros)

ស្ទឹងព្រៃប្រស់ ជារមណីយដ្ឋានធម្មជាតិកែច្នៃស្ថិតក្នុងភូមិព្រៃព្រាលឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចម្ងាយប្រហែល ១៦គីឡូម៉ែត្រ នៅអមសងខាងផ្លូវជាតិលេខ៦ ភាគពាយព្យនៃទីរួមខេត្ត។ រមណីយដ្ឋាន នេះ មាន កន្លែងធំ ទូលាយ សម្រាប់ ភ្ញៀវ ទេសចរ កម្សាន្ត។ រមណីយដ្ធាននេះ មានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលដែលភ្ញៀវឆ្លងកាត់ តែងតែសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាព។ រមណីយដ្ឋានស្ទឹងព្រៃប្រស់ជាកន្លែងសម្រាប់ភ្ញៀវទេសចរ ក្នុងការបង្កើតសកម្មភាពដូចជា លេងទឹក ជិះទូក ស្ទូចត្រី មើលសត្វផ្សេងៗ និងថ្ងៃលិច១ ភ្ញៀវទេសចរណ៍អាចជ្រើសរើសសម្រាកលំហែកាយនៅរមណីយដ្ឋាន ដើម្បីទទួលទានអាហារ។ រមណីយដ្ឋាន នេះ ជា កន្លែង សម្រាក លំហែកាយ បន្ទាប់ ពី ភ្ញៀវ ទេសចរ មក កម្សាន្ត នៅ រមណីយដ្ឋាន ស្ទឹង ព្រៃ ប្រស់ នាពេល រសៀល។ The Steung Prei Pros is a natural man-made site located at Prey Priel village, Trapaing Rousey Commune, Kampong Svay district about 16km on both sides of national road 6 northwest of a provincial town. The site covered by the place is massive and offers loads for tourists to enjoy. The site has a popular place for national - international tourists when they travel across this region to rest leisure, fresh air and eat to watch the view. The Prei Pros has been a venue for tourists can also enjoy various other recreational activities such as swimming, fishing, riding boats, and watching many kinds of birds and sunsets. The tourists can also choose to enjoy the blissful at the resting cottage at the site which has been particularly built to provide the essence of luxury to the travelers. The site is a destination after they visit some tourism sites in the province and afternoon they returned to the Steung Prei Pros site.

FEATURED ARTICLE

រមណីយដ្ឋានទំនប់អូរ (O Mean Dam)

រមណីយដ្ឋានទំនប់អូរមានគឺជាតំបន់ធម្មជាតិកែច្នៃ មានទីតាំងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ មានចម្ងាយ៥៥គ.ម ពីទីរួមខេត្ត និងចម្ងាយប្រមាណ ២៥គ.ម ពី រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ពេលធ្វើដំណើរមកដល់ទីប្រជុំជនផ្សារ តាអោក បត់ឆ្វេងតាមផ្លូវថ្នល់កៅស៊ូចម្ងាយប្រហែល ១០គ.ម ទើបមកដល់តំបន់កម្សាន្ដ ទំនប់អូរមាន។ តំបន់នេះគឺជាប្រព័ន្ធស្រោចស្រពដែលត្រូវបានរាជរដ្ឋាភិបាលជួសជុល ស្ដារឡើងវិញនៅឆ្នាំ២០១៥រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ ដែលតែងតែមក លេងកម្សាន្ត សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ពិសារអាហារ ជាមួយគ្នានេះភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្ត ទស្សនាការនេសាទ ត្រីធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះផងដែរ។ O Mean Dam is a man-made site located in Popeung village, Meanchey commune, Sandan district about 55km from provincial town and about 25km from Sambor Prei kuk cultural site when arriving at Ta Oak market town turn left on road about 10km to the Au Mean. This area is an irrigation scheme rehabilitation constructed in 2015 by the current Royal Government. This area is very popular with local tourists. They always go to visit there for relaxing, fresh air, and eating local food with the fresh landscape and swimming, boat ride, fishing, and visit local people's daily livelihood.

FEATURED ARTICLE

តំបន់អេកូទេសចរណ៍ផាត់សណ្តាយ (Phatsanday Commune)

តំបន់អេកូទេសចរណ៍ផាត់សណ្តាយ ភូមិសាស្រ្តនៅក្នុងតំបន់នេះទាំងហេដ្ឋារចលនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាជននៅលើទូកនិងផ្ទះបណ្ដែតទឹកស្ថិតនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយមានចម្ងាយប្រមាណ ១២៥គ.មភាគពាយព្យនៃទីរួមខេត្តកំពង់ធំ។និងមានចម្ងាយប្រមាណ ១៥គ.មពីទីរួមស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងអ្នកភូមិភាគច្រើនតែងតែប្រកបមុខរបរនេសាទហើយលក់ត្រីទៅកាន់ទីផ្សារឆ្នុរទ្រូខេត្តកំពង់ឆ្នាំងនិងមួយចំនួនមកកាន់ខេត្តកំពង់ធំជាមួយគ្នានេះសហគមន៍ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សត្រីមេពូជនៅក្នុងតំបន់ផាត់សណ្ដាយនេះផងបាទ។ក្រៅពីនេះនៅក្នុងតំបន់សហគមន៍នេសាទក៏មានសក្កានុពលធនធានធម្មជាតិជីវៈចម្រុះដល់សំបូរបែបនិងតំបន់អេកូទេសចរណ៍ដូចជាទស្សនាថ្ងៃរះថ្ងៃលិចលើផ្ទៃទឹកទស្សនាព្រៃលិចទឹកធំជាងគេទស្សនាការនេសាទត្រីដើមឈើលិចទឹកមានអាយុកាលរយឆ្នាំទស្សនាសត្វស្លាបទស្សនាតំបន់រាមសារ វត្ថុអនុស្សាវរីយ៍កែច្នៃពីកំប្លោកទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកកន្លែងបោះតង់ជាមួយគ្នានេះសហគមន៍មានបម្រើជាសេវាកម្មដូចជាសេវាកម្មផ្ទះស្នាក់សេវាកម្មម្ហូបអាហារសេវាកម្មទូក។ Infrastructures and people living in this area with the boats and floating houses located in Prekkhsach village, Phatsanday commune, Kampong Svay district about 125km northwest of a provincial town and about 15km from Boribor district town, Kampong Chhnang province. The majority of villagers always practice fishing and sell fish to supply Kampong Chhnang markets and others to Kampong Thom such as dried fish, smoked fish, fish paste, and fish or meat paste, etc. The community also actively contributes to fish conservation in the Whitsunday area. The community covered by the place is massive and offers loads for the tourists to enjoy with biodiversity resources and Eco-Tourism potentials such as large flooded forest, floating village, fish feeding, sunset, old nature trees (about 100years), the flock of birds, Ramsar, visiting local people's daily livelihood and serve homestay, foods. (local), boat and souvenir made from water hyacinth and camping. Please, all visitors help more purchase fish products and support all community services to increase all local people's income.

FEATURED ARTICLE

សហគមន៍អេកូទេសចរណ៍ រស្មីភូមិពីរគិរីបឹងក្រញ៉ាក (Beong Kranhak)

សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគិរីបឹងក្រញ៉ាកជាតំបន់ធម្មជាតិដ៏ស្រស់ត្រកាលមានទីតាំងស្ថិតនៅភូមិកន្ទឺរ និងភូមិត្បូងទឹកឃុំមានរឹទ្ធិស្រុកសណ្តាន់មានចម្ងាយ៨០គ.មពីទីរួមខេត្ត ដោយធ្វើដំណើរមកដល់ទីប្រជុំជនស្រុកសណ្តាន់ បត់ស្ដាំបន្តដំណើរតាមផ្លូវទៅតំបន់ព្រៃឡង់ មានចម្ងាយ ៦គ.មទើបមកដល់តំបន់សហគមន៍ អេកូទេសចរណ៍រស្មីភូមិពីរគីរីបឹងក្រញ៉ាកតំបន់សហគមន៍អេកូទេសចរណ៍នេះមានសក្កានុពលទេសចរណ៍ជាច្រើនដូចជា ព្រៃឈើធម្មជាតិ ទីទួលប្រាសាទបុរាណ មានសត្វស្លាបកម្រជាច្រើនប្រភេទ មានផ្ទៃបឹង ធំទូលាយអាចងូតទឹកលេងកម្សាន្ត រួមជាមួយការបម្រើសេវាកម្មរបស់សហគមន៍មានផ្ទះស្នាក់ ម្ហូបអាហា ជិះទូកកម្សាន្ត ការដើរព្រៃ និងការបោះតង់សម្រាប់ទេសចរណ៍ផ្សងព្រេង។ Boeung Kranhak CBT is a natural site located in Kanti and TbongToek village, Meanrith commune, Sandan district about 80km from the provincial town when arriving at Sandan town turn right on road about 6km to the Bong Kranhak CBT. Bong Kranhak CBT has tourism potentials like the nature forest, the feature of an ancient temple, rare birds and landscape of water view, and swimming in the natural lake. The community has accommodation service (homestay), food and beverages (local), boat riding, adventuring, and camping.

FEATURED ARTICLE

វត្តឥន្ទ្រសំវរៈហៅវត្តកំពង់ធំ (Wat Indrisamvora)

វត្តឥន្ទ្រសំវរៈហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្ដីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនមានចម្ងាយ១គីឡូម៉ែត្រ លើផ្លូវជាតិលេខ៦ ។កាលពីដើមឈ្មោះថាវត្តកំពង់ធំត្រូវបានកសាងឡើងនៅសតវត្សទី 17 ដោយលោកឧកញ្ញ៉ាតេជោបុរាណរាជនីមាសហៅតាក្រហម។វត្តនេះត្រូវបានជ្រើសរើសជាវត្តទេសចរណ៍ដោយសារ វត្តនេះមានលក្ខណៈសម្បត្តិល្អច្រើនហើយមានសោភ័ណភាពបរិស្ថានអនាម័យល្អទីធ្លាធំទូលាយមានផ្លូវចូលចេញផ្សេងៗគ្នានិងមានការរៀបចំសំណង់ស្ថាបត្យកម្មតាមរចនាសម្ព័ន្ធបថខ្មែរមានហេដ្ឋារចនាសម្ព័ន្ធសំណង់ដូចជាសាលាបាលីបណ្ណាល័យព្រះវិហារកុដិសាលាឆាន់និងមានណាស់បង្ហាញអំពីរេទះសាលីទូត្នោត។ល។វត្តកំពង់ធំមានផ្ទៃក្រឡា២០៥៣ម៉ែត្រកសរ៉េ។វត្តគឺជាកន្លែងមួយសុទ្ធអប់រំកូនចៅរៀនសូត្រនិងពុទ្ធចក្រនិងអាណាចក្រហើយមានកន្លែងត្រជាក់សម្រាប់ភ្ញៀវទេសចរលំហែកាយជាពិសេសនៅថ្ងៃបុណ្យ។ Wat Indrisamvora, also known as Wat Kampong Thom, is located in Kdei village, Prey Tahu commune, Steung Sen town, about 1 kilometer from the provincial town on the national road 6. It was built 174 century by Oknha Decho Boran Rachea called Ta Krahamka. This pagoda was selected for tourism attraction because it is better criteria such as beautiful, good environment, sanitation, large place, different gateways and architectural buildings constructed in Khmer style and there are infrastructures like a Bali building, library, Buddhist temple, house for Buddhist monks, eating house and displaying the ox cart, palm boat, etc. The pagoda has also the holy place and educational site of both Buddha and empire powers. It is a place for visitors to relax and visit, especially during festivals.

FEATURED ARTICLE

រមណីយដ្ឋានភ្នំសន្ទុក (Phnom Santuk)

រមណីយដ្ឋានភ្នំសន្ទុក ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក មានចម្ងាយ ១៥គ.ម ពីទីរួមខេត្ត ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយបត់ឆ្វេងប្រហែល២គ.ម ទើប ដល់រមណីយដ្ឋាន ។ ភ្នំសន្ទុកមានឈ្មោះហៅជាច្រើនដូចខាងក្រោម : ភ្នំធំ (ប្រវត្តិសាស្ត្រ) - ភ្នំអាថ៌សន្ទុក (ប្រវត្តិសាស្ត្រ) -ភ្នំព្រះបាទជាន់ទុក - ភ្នំសន្ទុក (ប្រវត្តិសាស្ត្រ) - ភ្នំចមចុងគីរី ភ្នំគ្រប់ទុក តំបន់រមណីយដ្ឋាននេះមានភ្នំចំនួន៤ គឺៈភ្នំសន្ទុក ភ្នំស្រះខ្ចៅ (ភ្នំត្បែង) ភ្នំពេនជុំ (ភ្នំក្រពើ) និងភ្នំចម្ប៉ា (ភ្នំស្រួច) ។ រមណីយដ្ឋានភ្នំសន្ទុក នេះមានធនធានសម្បត្តិវប្បធម៌សម្រាប់ភ្ញៀវទេសចរទស្សនា ដូចជា : - ជណ្តើរឡើងភ្នំមានទទឹង ២,៨ ម៉ែត្រ និង៨០៩កាំកសាងថ្មីក្នុងឆ្នាំ ១៩៩៤ លើ តំណែលជណ្តើរចាស់ធ្វើពីស៊ីម៉ង់ត៍ដែលមានទទឹង១,៨ម៉ែត្រ និងមាន១៤៤០កាំ កសាងក្នុងឆ្នាំ១៩៦៥ ។ ចេតិយកសាងពីសតវត្សទី ១៥ និងចម្លាក់ផ្សេងៗទៀត ។ - ព្រះវិហារ ៨ ជ្រុងស្ថាបនាក្នុងសតវត្សទី ១៩-២០ ។ - ព្រះបរមរូបព្រះរតនៈកោដ្ឋព្រះបាទនរោត្តមសីហនុ ។ ព្រះពុទ្ធរូបជាច្រើនអង្គឆ្លាក់ជាប់នឹងផ្ទាំងថ្មធំរាប់ទាំងព្រះពុទ្ធចូលបរិនិពាន្ត បីព្រះអង្គក្នុងមួយអង្គៗប្រវែងជាង១០ម ។ ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មជារាងព្រះបាទនៃ និងរូបបដិមាផ្សេងៗ ទៀតជាច្រើន ។ អច្ឆរិយៈបុគ្គលមួយ ប្រាសាទតូចមួយរាងជាពីរ៉ាមីតអំពីភក់មានបីជាន់ និងមានកំពស់ជាង ៣ម៉ែត្រ ស្ថិតនៅក្បែរព្រះវិហារឈើពីបុរាណ (បច្ចុប្បន្នវិហារថ្មី) និងមានស្រះទឹករាង ជាចតុកោណកែងប្រវែង១០ ម៉ែត្រ បួនជ្រុង ។ - រូបបដិមាទាំងនោះបើតាមប្រវត្តិសាស្ត្របានបញ្ជាក់ថាកសាងក្នុង រាជព្រះបាទ ព្រះពញាធម្មរាជានាឆ្នាំ ១៤៧៤-១៤៩៤ ។ Phnom Santuk is a cultural and natural site located in Kor Koh village, Kor Koh commune, Santuk district, about 15 kilometers from the provincial town traveling along National Road 6 and turning left 2 kilometers. Santuk mountain has been called many names as below : Phnom Thom (in history) - Phnom Arth Santuk (in history) Phnom Santuk (in history) - Phnom Chorm Chong kiri Phnom Kroptuk - Phnom Preah Bat Channtuk The site area has four mountains: Phnom Santuk, Phnom Sras Khchao (Phnom Tbeng), Phnom Penchum (Phnom Krapeu), and Phnom Champa (Phnomsroch). The site obtains rich cultural resources for all tourists to visit such as : The staircase climbs up the top of the mountain, 2.8 m wide and 809 steps reconstructed in 1994 on the old staircase made of concrete, 1.8 m and 1550 steps constructed in 1965. Stupa was built in 15 century like other sculptures. Buddhist temples had eight corners constructed in 19-20 centuries. Statue of Preah Ratanakodth Preah Bat Noromdom Sihanuok . Many Buddha statues were carved from great mountain rock including three big Buddha statues the reclining Buddha (reaching Nirvan), each more than 10-meter length. Preah Bat Chan Tuk statue was carved on the stone shape as a foot of a sacred human and other sculptures. Prasat Touch of pyramid shape, made of sandstone, has three stories and three-meter heights and is located next to the ancient wooden temple (presently, it is made of cement) with a rectangular pond (10m x 10m). By the stories, the construction and the statues were erected during the reign of Preah Ponhea Dharma Reacha (1474-1494).

FEATURED ARTICLE

ប្រាសាទពោធិវាំង (Pur Vang Temple)

ប្រាសាទពោធិវាំងស្ថិតក្នុងវត្តពោធិរាំង ភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ។ ប្រាសាទនេះជាប្រាសាទទោលសាងឡើងអំពីឥដ្ឋ ។ ប្រាសាទពោធិវាំងស្ថិតក្នុងរចនាបថ កំពង់ព្រះ ឬព្រៃក្មេងចុងសម័យចេនឡា ហើយជាប្រាសាទឧទ្ទិសដល់ព្រះសិវៈ ។ Pur Vang temple is located in Pur Van's monastery, Vang Tong village, Tangkrasaing commune, Santuk district. The temple is an isolated temple built of brick. The Pur Vang temple was the Kampong Preah or Prey Khmeng style late Chenla period and it was dedicated to Shiva.

FEATURED ARTICLE

ប្រាសាទភូមិ (Prasat Village)

ប្រាសាទភូមិ ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក មានចម្ងាយ ២៩គ.ម ពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅទិសខាងត្បូងប្រហែល៤០០ម ។ ប្រាសាទនេះកសាង អំពីឥដ្ឋ កំបោរបាយអរនិងថ្មភក់ នៅក្នុងស.វទី៨ (៧០៦គ.ស) ក្នុងរជ្ជកាលរបស់ព្រះនាង ជ័យទេវី នៅក្នុងរចនាបថកំពង់ព្រះ ឧទ្ទិសចំពោះព្រះសិវៈ ។ តួប៉មប្រាសាទ សាងនៅលើ ផ្ទៃរាប ពុំមានទ្វារបញ្ឆោត ហើយបែរមុខទៅទិសខាងកើត ។ នៅសម័យបុរាណទ្វារធ្វើ អំពីឈើពីរផ្ទាំង មួយឆ្លាក់ចម្លាក់អាទិទេពភេទប្រុស និងមួយទៀតភេទស្រី នៅស៊ុម ទ្វារខាងត្បូង មានសិលាចារឹក៥បន្ទាត់ ហើយផ្នែកខាងក្រោយសឺករិះរិលស្ទើរតែអស់ហើយ ។ នៅលើធ្នឹម លម្អដោយកម្រងផ្កាថ្មី សសរពេជ្រ ហើយនៅជ្រុងខាងលើនៃប្រាសាទមាន បំណែកលិង្គ និងយោនី ។ ផ្នែកខាងត្បូងប្រាសាទធំគឺជាទួលមួយ គេហៅថាទួលសំរោង ឬ ទួលអ្នកតាសំរោង ហើយនៅខាងកើតទួលនេះមានដើមពោធិ៍មួយ អ្នកស្រុកហៅថា ទួលអ្នកតាដើមពោធិ៍ ។ Located in Prasat Village, Prasat Commune, Santuk district, about 29 km far from the provincial town and there is a road from the southern direction of 500-meter length. This temple was built of brick, masonry, and sandstone in the 8th century (706 A.D) with Kampong Preah style to dedicate to Shiva. It was a sanctuary built temple on the flat terrace without the false door and faced to the east. In the ancient period, the doors were made of two wooden boards-one carved with sculptures of male divinities at another one carved with female divinities. The southern framed door was inscribed with five lines of inscription, and its back was mostly eroded. The lintel was ornamented by the garlands; the diamond column and the upper corner of the temple contained the segments of Linga and Yoni. South of the large temple, was a hill called Toul Samrong or Toul Nak Ta Samrong; and east of this hill, there was a Pou tree in which the local people call Toul Nak Ta Deum Pou.

FEATURED ARTICLE

រមណីយដ្ឋានទំនប់បង្ហូរ៦មករា (6 Makara Dam)

រមណីយដ្ឋានទំនប់បង្ហូរ៦មករា គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ មានទីតាំងស្ថិត នៅភូមិក្បាលបី ឃុំទីពោរ ស្រុកសន្ទុក មានចម្ងាយ៤៣គ.ម ពីទីរួមខេត្តកំពង់ធំនិង ចម្ងាយប្រមាណ ៨គ.ម ពីរមណីយដ្ឋានភ្នំសន្ទុក មកដល់ប្រឡាយទឹកជ្រាប់ហើយ ធ្វើដំណើរបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងខាងប្រឡាយ ទើបមកដល់តំបន់កម្សាន្តទំនើបបង្ហូរ៦មករា។ ចម្ងាយ៦០០០ម តំបន់នេះគឺជាប្រព័ន្ធធារាស្ត្រចាប់ ផ្តើមកសាងនៅឆ្នាំ១៩៧៨ ក្នុងរបប ប៉ុល ពត និងត្រូវបានរាជរដ្ឋាភិបាលជួសជុលស្តារ ឡើងវិញនៅឆ្នាំ២០១៨។ រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវ ទេសចរជាតិ ដែលតែងតែមកលេងកម្សាន្តនាពេលចុងសប្ដាហ៍ថ្ងៃឈប់សម្រាក និង ថ្ងៃបុណ្យនានា ដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ជិះទូក ស្ទូចត្រី និងពិសារអាហារ។ 6 Makara Dam is a man-made site located in Kbal Bei village, Tipor commune, Santuk district about 28km from the provincial town and about 13km from cultural and natural Phnom Santuk site when traveling beyond 2km from Phnom Santuk site then turn left on the red road about 6000m along with canal on both sides to the 6 Makara. This area is a hydraulic system constructed in 1978 during the Pol Pot regime and restored in 2018 by the current Royal Government. This area is very popular with local tourists. They always go to visit there on a weekend day and another vacation day off for relaxing, fresh air, and eating local food with the fresh landscape and swimming, boat riding, and fishing.

FEATURED ARTICLE

ប្រាសាទត្នោតជុំ (Thoat Chum village)

ប្រាសាទត្នោតជុំស្ថិតនៅក្នុងភូមិត្នោតជុំឃុំត្នោតជុំស្រុកបារាយណ៍ទីនោះមានតួប្រាសាទពីរគឺប្រសាទគុកខាងលិចនិងប្រាសាទគុកខាងជើងប្រាសាទនេះកសាងតាមរចនាបថសំបូរព្រៃគុកនាសតវត្សទី 7។ប្រាសាទ ត្នោតជុំខាង កើត មានទីតាំងស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ~៣៦km ពីដំរីជាន់ខ្លា។ ប្រាសាទត្នោតជុំខាងលិច មានចម្ងាយប្រហែល៤០ គីឡូម៉ែត្រពីទីរួខេត្តកំពង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវជាតិលេខ6 បានប្រហែល៣៥ គីឡូម៉ែត្ររួចបត់ស្ដាំប្រហែល៥ គីឡូម៉ែត្រ និងមានចម្ងាយ៧០០ម៉ែត្រពីប្រាសាទត្នោតជុំខាងកើត។ប្រាសាទត្នោតជុំទាំងពីនេះជារមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងវប្បធម៌ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាពីលក្ខណៈពិសេសរបស់ប្រាសាទការសាងសង់ពីឥដ្ឋបុរាណមានកំពូលស្រួចឡើងទៅលើនិងមានដើមឈើដុះព័ទ្ធជុំវិញ។ Tnoat Chum located in Thoat Chum village, Inaot Chum commune, Baray district. The site has been two sanctuaries, the first is the west Kuk temple and the second is north Kuk temple (Kuk Kambut). The temple were constructed by Sambor Prei Kuk style in 7th century.

FEATURED ARTICLE

រមណីយដ្ឋានបឹងសំរិទ្ធិ (Boeung Samrith)

រមណីយដ្ឋានបឹងសំរិទ្ធិ គឺជារមណីយដ្ឋានកែច្នៃ ផ្តើមកសាង នៅឆ្នាំ២០០៦ ស្ថិតនៅ ភូមិដូង ឃុំបល្ល័ង្គ ស្រុកបាយរាយណ៍ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន កំពង់ថ្ម ប្រហែល ១៥០០ម និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅសុំប្រវែង២៥០០ម ។ មានរឿងនិទានពីរដែលទាក់ទងនឹងផ្តិលសំរឹទ្ធិ ហើយជានិមិត្តរូប របស់រមណីយដ្ឋាន នេះ ។ ប៉ុន្តែយើងសង្ខេបតែរឿងនិទានមួយមកបញ្ជាក់ប្រាប់ នៅប្រហែលគ.ស១៣៤៣ សៀមបានលើកទ័ពមកវាយក្រុងអង្គរក្នុងរាជព្រះបាទស្រីលំពង្សរាជា ។ នៅពេលនោះ មានមេទ័ពខ្មែរម្នាក់ឈ្មោះគ្រឹស្នាបាននាំយកផ្តិលសំរិទ្ធិ និងពលទាហានមកបោះទីតាំង លាក់ខ្លួននៅមាត់បឹងនេះ ។ ក្រោយមកទៀតលោក មេទ័ពបានប្រាប់ពលទាហានថា : ផ្តិលនេះជាកេរ្តិ៍ដំណែលរបស់ស្ដេចខ្មែរច្រើនជំនាន់ ធ្វើយ៉ាងណាកុំឱ្យដំណឹងនេះដឹងដល់ ទ័ពសៀម ។ លោកមេទ័ពឱ្យសេនាទាំងអស់ផឹកទឹក ក្នុងផ្តិលនោះនៅមុខខ្ទមអ្នកតាមាត់ បឹង ខាងកើតជិតរូងក្រពើ ។ រំពេចនោះមានបាតុភូតចម្លែកផ្ទៃមេឃប្រែជាងងឹតស្លុបភ្លៀង បង្អុរខ្លាំងៗ រន្ទះបាញ់ឆូងឆាំង ដីដែលកំពុងតែតម្កល់ផ្តិលសំរិទ្ធិនោះ ចាប់ផ្តើមប្រេះស្រូប យកផ្តិលទៅបាត់ ស្របពេលដែលលោកមេទ័ពរលត់សង្ខារក្នុងគ្រានោះដែរ ។ រមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវទេសចរជាតិ និង អន្តរជាតិមកកម្សាន្ត ទស្សនារាល់សំណង់ស្ថាបត្យកម្មតាមរចនាបថខ្មែរ ។ នៅក្នុងរមណីយដ្ឋាននេះមានសង់ក្លោងទ្វារចូល (តាមលំនាំរចនាបថប្រាសាទ ព្រះវិហារ) ភ្នំកែច្នៃ រូបផ្តិលសំរឹទ្ធិ សំណង់អគារនានាដូចជាៈ ដំណាក់លំហែនៅលើកោះ រំដួល សណ្ឋាគារ និងផ្ទះសំណាក់ ផ្ទះសំណាក់ផ្សិត អាងហែលទឹក ទីតាំងបោះ ជំរុំ អគារសារមន្ទីរ ភោជនីយដ្ឋាន រូបបង្រួមប្រាសាទអង្គរវត្ត និងស្ងួនច្បារដ៏ស្រស់ស្អាត ។ Boeung Samrith is a man-made resort, commenced in 2006 located in Dong village, Balang commune, Baray district. Traveling along national road 6 across Kampong Thma bridge about 1500 m and turn left 2500 m. There are two ancient legends, related to the bronze bowl and the symbol site. But we summarize one story such as About 1353 A.D. Siam deployed to conquer the Angkor area in the reign of Preah Bat Srey Lum Pongrachea. While a Khmer commander of troops, named Krisna brought a big bronze bowl, assets, and also his soldiers to escape from enemies in the Angkor area. They arrived at the lake to settle at the edge of the lake. Later the commander of the troop told his armed forces that the bowl bronze was the Khmer king's legacy for many generations So this secret should keep away from Siam troops. The commander of troops gave his soldiers a drink of water by using a bowl in front of a small shrine on the east edge lake near the hole of a crocodile. A minute happened strange miracle, the sky turned dark and heavy rain, and lightning, the land kept the bronze bowl began to crack and absorbed the disappearance and the commander of the troop died at that time. The resort was built in Khmer style making national and international tourists happy during their visits. The gateway of the resort was built with (Preah Vihear style), a man-made mountain, a bronze bowl image, and other buildings such as resting houses on the Koh Rumdol (Rumdol island), hotel and guest houses, Phsit guest house, a basin, a camping place, museum building, restaurant, model Angkor Wat temple and beautiful attractive gardens etc

FEATURED ARTICLE

រមណីយដ្ឋានស្ទឹងជីនិត (Steung Chinith)

រមណីយដ្ឋានស្ទឹងជីនិត គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅជាប់ព្រំប្រទល់ ស្រុកបារាយណ៍ និងស្រុកសន្ទុក ដែលមានចម្ងាយ៣៧គ.ម ពីទីរួមខេត្ត មកដល់ទីប្រជុំ ផ្សារកំពង់ថ្ម ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៧១ចម្ងាយប្រហែល៣៧០០ម និងបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងព្រែកជីក ប្រមាណ៦០០ម ទើបមកដល់តំបន់កម្សាន្តស្ទឹង តំបន់នេះគឺជាប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតចាប់ផ្តើមកសាងនៅឆ្នាំ១៩៧៦ ក្នុង របប ប៉ុលពត និងឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលសព្វថ្ងៃ ។ នៅក្នុងឆ្នាំ២០០៨ អាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរទេសចរណ៍ខេត្ត បានសហការជា មួយមន្ត្រីជំនាញក្រសួងទេសចរណ៍ បានរៀបចំតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍ កែច្នៃសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសប្បាយ និងរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើវិស័យទេសចរណ៍ និងជាកន្លែងបោះតង់របស់ ភ្ញៀវទេសចរទៀតផង ។ Steung Chinith is a natural man-made resort located at the border of Baray and Santuk districts about 37km from the provincial town, when arriving at Kampong Thma market town turn left to national road 71 at about 3700m then turn left on the red road about 600m along with canal on both sides to the Steung Chinith. This area is a stung chinith hydraulies system constructed in 1976 during the Pol Pot regime and in 2003 by the current Royal Government. In 2008 Kampong Thom provincial authority and Kampong Thom provincial department of tourism cooperated with the Ministry of Tourism's experts established to be a tourism site for attracting tourists by developing various tourism industry infrastructures and is a camping place for all visitors.

FEATURED ARTICLE

អំបុក (Ambok)

អំបុកជាផលិតផលខ្មែរក្នុងស្រុកសម្រាប់ទទួលទានជាមួយចេកទឹកដូងនិងស្ករភូមិសាន់គរគឺកន្លែងទាក់ទាញដ៏ល្បីសម្រាប់ភ្ញៀវទេសចរទិញអំបុកអំបុកមានលក់នៅភូមិសាន់គរឃំុសាន់គរស្រុកកំពង់ស្វាយមានចម្ងាយ២៥គ.មពីទីរួមខេត្តយើងឃើញអ្នកភូមិដាល់អំបុកបែបបុរាណជារៀងរាល់ឆ្នាំប្រជាកសិករតែងតែដាល់អំបុកសម្រាប់លក់ជូនភ្ញៀវទេសចរនៅពេលពួកគេធ្វើដំណើរឆ្លងកាត់តំបន់នេះអំបុកមានលក់នៅតាមសងខាងផ្លូវនៅមុខផ្ទះរបស់ប្រជាកសិករអំបុកធ្វើអំពីស្រូវដណើបជាច្រើនប្រភេទជារៀងរាល់ឆ្នាំប្រទេសកម្ពុជាតែងតែរៀបចំពិធីអកអំបុកនៅថ្ងៃពេញបូរមីខែកក្កិកដើម្បីរលឹកដល់ ព្រះពោធិសត្វប្រាក់កូនចៅជំនាន់ក្រោយថានៅពេញយប់ក្នុងថ្ងៃពេញបូរមីនាថ្ងៃ១៥កើតខែកក្តិកឲ្យសម្លឹងមើលព្រះច័ន្ទព្រះទាំងនិយាយថាមានសត្វទន្សាយនៅក្នុងព្រះច័ន្ទ។ Ambok is the local Khmer product for eating with bananas, coconut juice, and sugar. Sankor village is a famous attraction place for all tourists to buy Ambok. The Ambok is available at Sankor village, Sankor commune, Kampong Svay district about 25 km from the provincial town, which is the place where villagers make traditional Ambok. Every year Sankor farmers always make Ambok for selling to tourists while they travel across this area. The Ambok is sold on both road-sides in front of their homes. The Ambok can make from many kinds of sticky rice. Traditionally, in Cambodia every year traditionally always held an Ambok ceremony during the full moon day in the month of November in the lunar calendar to remind the Bodhisattva that was born as a rabbit. The old men always tell the Bodhisattva rabbit story to the younger generation during the full moon day in the month of November by looking at the moon.

FEATURED ARTICLE

ស្ករត្នោត (Palm Sugar)

ខេត្តកំពង់ធំគឺតំបន់មួយដ៏ល្បីឈ្មោះផងដែរដែលផលិតស្ករត្នោតប្រជាកសិករខេត្តកំពង់ធំមានប្រវត្តិយូរលង់ណាស់មកហើយដោយទាញយកផលស្ករពីដើមត្នោតហើយបានផលប្រយោជនដើម្បីផ្គត់ផ្គង់ដល់សកម្មភាពកសិករតំបន់ធ្វើស្ករត្នោតច្រើនជាងគេស្ថិតនៅភូមិទៀតចាស់ភូមិត្នោតនិងភូមិចុងព្រៃឃុំកំពង់ស្វាយស្រុកកំពង់ស្វាយប្រហែល១៥គ.មពីទីរួមខេត្តស្ករត្នោតត្រូវបានគេផលិតនៅរដូវរំហើយចាប់ពីខែឧសភាក្នុងអំឡុងរដូវប្រាំងនៅពេលដែលប្រជាកសិករទំនេរពីធ្វើស្រែស្លឹកត្នោតគេយកវាទៅប្រក់ដំបូលនិងធ្វើជញ្ជាំងផ្ទះហើយស្លឹកត្នោតគឺមានសារៈសំខាន់ណាស់សម្រាប់ផលិតសិប្បកម្មជាច្រើនប្រភេទជាពិសេសវត្ថុអនុស្សាវរីយ៍និងសម្ភារះប្រើប្រាស់ប្រចាំថ្ងៃដូជាមួកស្លឹកត្នោតផ្លិតកន្ទេលឆ័ត្រស្មុគ្រ។ល។ Kampong Thom province is also a famous region for palm sugar products. Farmers in Kampong Thom have a farmer in a long history of extracting sugar from palm trees and using the palm trees' yield to supplement agricultural activities. The region that makes the highest palm sugar product is Team Chas, Thnot, and Chong Prei village, Kampong Svay commune, Kampong Svay district about 15 km from the provincial town. The palm sugar harvest season starts from December to May, during the dry season while the farmers are free from their growing rice business. Palm leaves are used as material covering house roofs and walls and palm leaves are an important ingredient for many crafting products, especially, souvenir containers, and some other daily use materials such as palm hats, palm fans, boxes, mats, umbrellas, smocks etc.

FEATURED ARTICLE

ក្រឡាន (Kralan)

ក្រឡាន គឺជាផលិតផលប្រពៃណីខ្មែរ ។ ក្រឡានធ្វើអំពីអង្ករដណ្តើបលាយជាមួយសណ្ដែក ដូង ច្រកទៅក្នុងបំពង់ឫស្សី ហើយហើយយកទៅដុតចម្អិន ។ក្រឡានអាចរក្សាទុកបានពីឫបីថ្ងៃ។ ក្រឡានមានលក់នៅតាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនិងខេត្តព្រះវិហារ ស្ថិតនៅឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានចម្ងាយប្រហែល១២ គីឡូម៉ែត្រពីទីរួមខេត្ត។ផលិតផលក្រឡានជួយបង្កើនចំណូល និងកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជននៅក្នុងស្រុក។ Kralan is one traditional local product. It's sticky rice mixed with beans and coconut and cooked in bamboo tubes. It can keep for a couple of days. Kralan is sold in a roadside stall on the way to the Sambor Prei Kuk site and Preah Vihear province located in Inkoma Kampong Svay commune, Kampong Svay district. The kralan products make people get more income and reduce poverty.

The City Maps