ខេត្តកំពង់ឆ្នាំងស្ថិតនៅភាគឦសាននៃរាជធានីភ្នំពេញ។វាមានទីតាំងនៅតាមមាត់ទន្លេសាប។ខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ធំខាងកើតជាប់កំពង់ចាមខាងត្បូងជាប់កំពង់ស្ពឺនិងខាងលិចជាប់ខេត្តពោធិ៍សាត់។នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រុងកំពង់ឆ្នាំង មានចម្ងាយ ៩១ គីឡូម៉ែត្រពីក្រុងភ្នំពេញ។
Kampong Chhnan province is situated in the middle of the country and to the northeast of Phnom Penh city government. It is located along the Tonle Sap River's banks. Its borders Kampong Thom to the North, Kampong Cham to the East, Kampong Speu to the South, and Pursat to the West. On National Road No. 5, Kampong Chhnang Province is located 91 kilometers from Phnom Penh Municipality.
FEATURED ARTICLE
រមណីយដ្ឋានភ្នំនាងកង្រី ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដែលមានប្រវត្តិជាប់និងរឿងព្រេងនិទានខ្មែរ។ ដែលមានទីតាំងស្ថិតនៅឃុំ២គឺៈឃុំពោធិ និងឃុំត្រងិលក្នុងស្រុកកំពង់លែង វានៅទិសខាងជើងប្រហែលជា ១៤ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ។ហើយទីនោះក៏មានភ្ញៀវទេសចរទៅទស្សនា ទាំងរដូវប្រាំង នឹងរដូវវស្សា ប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរណ៍ដើមពោធិ៍ផ្សារក្រោម។ភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង យើងត្រូវបន្តដំណើរឆ្លងកាត់ភូមិ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុក និងអណ្ដូងរនុកដែលកាត់តាមច្រកភ្នំត្របែកទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថា”ពោធិ៍ដំណាក់”បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ៧គីឡូម៉ែត្រទើបដល់ភ្នំនាងកង្រី។ហើយភ្ញៀវទេសចរកម្សាន្ត លេងព្រមទាំងទទួលយកនូវទេសភាពនាជើងភ្នំដ៏ស្រស់ត្រកាលនិងអាចហែលទឹកលេងកម្សាន្តជាលក្ខណៈបែបគ្រួសារ និងអង្គុយមើលទេសភាពថ្ងៃរៀបលិចបានថែមទៀតផង។ The historical resort of Phnom Neang Kangri is steeped in Khmer tales. It is situated 14 kilometers north of Kampong Chhnang city in two communes, Po commune and Trangel commune in Kampong Leng district. Tonle Sap via the Phsar Krom and Deum Po tourist ports. To get to Kampong Hav or Kampong Boeung, tourists must pass via four villages: Po Andet, Kampong Boeung, Keng Ta Sok, and Andong Ranuk. After passing through Phnom Trabek, they must then turn left at a giant tree named "Po Damnak." To get to Phnom Neang Kangri, you must go around 7 kilometers across rice fields. Additionally, visitors can take in the stunning view at the base of the mountain, go swimming as a family, and sit and watch the sunset.