Preah Vihear

ខេត្តព្រះវិហារជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។​ទីរួមខេត្តនេះឈ្មោះគឺភ្នំត្បែងមានជ័យ។ប្រាសាទព្រះវិហារដែលជាចំណុចពិសេសរបស់ខេត្តនេះទើបបានជាខេត្តនេះមានឈ្មោះថាខេត្តព្រះវិហារ។ខេត្តព្រះវិហារមានទំហំ១៣.៧៨៨គីឡូម៉ែត្រការ៉េ។ស្ថិតនៅភាគខាងជើងនៃប្រទេសនិងមានព្រំប្រទល់អន្តរជាតិខាងជើងជាប់ប្រទេសថៃនិងឡាវនិងមានព្រំប្រទល់នៅខាងកើតជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងឧត្តរមានជ័យ និងខេត្តសៀមរាប និងខាងត្បូងជាប់នឹងខេត្តកំពង់ធំ។

Preah Vihear is a large province in northern Cambodia. The name of its capital is Phnom Tbeng Meanchey. The Prasat Preah Vihear temple, which is unquestionably this province's hotspot, inspired the name of the province itself. Preah Vihear province is 13,788 square kilometers big. It's located in the North of the country and shares its international border to the North with Thailand and Laos, its provincial borders to the East with Stueng Treng, to the West with Oddar Meanchey and Siem Reap, and to the South with Kompong Thom

Preah Vihear

Trip Ideas

FEATURED ARTICLE

ប្រាសាទភ្នំព្រះលាន ឬប្រាសាទព្រះលាន ( Prasat Preah Lean)

ប្រាសាទភ្នំព្រះលានឬប្រាសាទព្រះលានជាឈ្មោះភ្នំធម្មជាតិមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅ ក្នុងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ដែលស្ថិតនៅលើកូនភ្នំធម្មជាតិមានកម្ពស់ប្រមាណ១៨០ម៉ែត្រ។​ប្រាសាទនេះត្រូវ បានស្ថាបនាឡើងពីថ្មបាយក្រៀមនិងថ្មភក់។ប្រាសាទនេះមានបណ្តោយប្រវែង១៦០ម៉ែត្រនិងទទឹងប្រវែង៦០ម៉ែត្រ។ហើយក៏ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌និងប្រវត្តិសាស្រ្តមួយដែលភ្ញៀវទេសចរជាតិគួរតែឡើងជណ្ដើរឈើប្រមាណ៨០កាំដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦២នេះតែម្តង។នៅលើកូនភ្នំនេះភ្ញៀវទេសចរអាចមកកម្សាន្តសិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិដ៏អស្ចារ្យនិងទស្សនាប្រាង្គប្រាសាទចម្លាក់ក្បាច់លើជញ្ជាំងដែលបាក់បែករលំស្ទើតែទាំងស្រុងថែមទាំងអាចគយគន់ទេសភាពចម្ការដំណាំហូបផ្លែដែលកសិករដាំដុះនៅជើងភ្នំត្បែង ចុងខែវស្សាដ៏ស្រល់ត្រកាល។ Phsat Prasat Preah Lean, also known as Prasat Preah Lean, is a naturally occurring mountain that can be found in Kraing Dong village, Preah Khleang commune, Tbeng Meanchey district, and Preah Vihear province. 25 kilometers away from Preah Vihear, a provincial town. situated on a 180-meter-high natural hill. The laterite and sandstone were used to construct the temple. Its dimensions are 60 meters in width by 160 meters in length. Alongside National Road 62, there are roughly 80 wooden stairs that national tourists must ascend to reach the site's cultural and historical attractions. Visitors can view the panorama of fruit plantations that farmers grow at the base of Tbeng Mountain at the conclusion of the rainy season as well as visit the temples and carvings on the walls that are nearly completely damaged on this hill. Pine.

FEATURED ARTICLE

ប្រាសាទក្រពុំឈូក

ប្រាសាទក្រពុំឈូកស្ថិតនៅប្រហែល១០០ម៉ែត្រខាងកើតផ្លូវជាតិលេខ៦២ក្នុងឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារដែលចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរទីរួមខេត្តព្រះវិហារ។ដែលបានសាងសង់ឡើង ពីថ្មបាយក្រៀមនិងថ្មភក់នេះគឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤(គ.ស៩២០​-​៩៤៤)ដែលធ្វើឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុតាមលំនាំរចនាបទប្រាសាទកោះកេរ។ហើយរហូតដល់បច្ចុប្បន្នតួប៉មដែលមាន កំពស់ប្រមាណ១២ម៉ែត្រនិងកំពែងព័ទ្ធជុំវិញ​ស្ថិត​នៅក្នុងលក្ខណ:ល្អបង្គួរលើកលែងតែគុបុរ:​ពីទិសខាងកើត​ គឺបាក់បែក​ស្ទើរទាំងស្រុងព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញ​លួចយកទាំង​ចម្លាក់​ផ្តែរនិងរូបអាទិទេពមួយ ចំនួនផងដែរ។ហើយទីនោះក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិនិងអន្តរជាតិដ៏សំខាន់សម្រាប់ខេត្តព្រះវិហារផងដែរ។ Preah Vihear province's Krapum Chhouk temple is situated about 100 meters east of National Road 62 in Romdos commune's Rovieng district, some 45 kilometers from the provincial capital of Preah Vihear. Jayavarman IV (920–944), a Koh Ker-inspired dedication to Vishnu. With the exception of Kubur, which has been nearly totally demolished from the east owing to theft and destruction, the tower, which is about 12 meters high, and the surrounding wall are in fine shape right now. There are also several statues and gods. Additionally, it is a significant domestic and foreign tourist destination for Preah Vihear province.

The City Maps