ខេត្តពោធិ៍សាត់ ខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ខាងជើងជាប់នឹងខេត្ត បាត់ដំបង ទន្លេសាប កំពង់ឆ្នាំង កំពង់ស្ពឺកោះកុងនិងប្រទេសថៃ។វាមានទីតាំងនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តនេះស្ថិតនៅពាក់កណ្តាលចន្លោះចុងភ្នំក្រវាញនិងទន្លេសាប។ ។ថ្វីត្បិតតែមានប្រជាជនតិចបំផុតទី១៤ក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ខេត្តពោធិសាត់ជាខេត្តធំជាងគេទី៤ ទាក់ទងនឹងផ្ទៃដី។
A province of the Kingdom of Cambodia, Pursat is bordered to the north by the provinces of Battambang, the Tonlé Sap, Kampong Chhnang, Kampong Speu, Koh Kong, and Thailand. It is situated in the western portion of the nation. It is situated halfway between the northernmost tip of the Cardamom Mountains and the Tonle Sap. Despite having the 14th lowest population in Cambodia, Pursat is the fourth largest province in terms of land.
FEATURED ARTICLE
ប្រវត្តិឈ្មោះភ្នំ១៥០០គឺហៅតាមការកំណត់កំពស់ភ្នំធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេគឺ១៦០០ម៉ែត្រ។ភ្នំ១៥០០ឬ១០០៥ស្ថិតនៅក្នុងខេត្តពោធិ៍សាត់(វាលវែង)ដែលមានទេសភាព យ៉ាងស្រស់ស្អាតជាមួយព្រៃប្រឹក្សាតាមជ្រលងភ្នំនិងបណ្ដែតអារម្មណ៍ទៅតាមទឹកហូរចុះពីលើភ្នំ។អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺជាផ្លូវដែលឡើងទៅកំពូលភ្នំដែលមានរូបរាងខ្វាត់ខ្វែងធ្វើឲ្យអ្នកធ្វើដំណើរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។នៅភ្នំ១០០៥មានកន្លែងដើរកំសាន្តជាច្រើនដែលមានដូចជាផ្ទះ លំហែបងបារាំងកាហ្វេភ្នំបុប្ផាលាក់ខ្លួនរីសត។ដែលជាកន្លែងដើរលេងមួយដែលមានសេវាកម្មទាក់ទាញចិត្តអ្នកមកកម្សាន្តនិងទីតាំងដែលអាចឱ្យអ្នកដំណើរបោះតង់គេងបានថែមទាំងមានម៉ូតូធំសម្រាប់ជិះដើរលេង ផងដែរ។ The name "Mountain 1500" refers to the mountain's height relative to sea level, but the mountain's exact height is actually 1600 meters. In Pursat province (Veal Veng), Phnom 150 or 1005 is situated. It has a lovely view of the woodland along the valley and floats along the water flowing down from the mountain. The route up the mountain that resembles a maze is even more unique and draws many tourists. The resort itself, a popular tourist spot with enticing amenities, a location where people can camp and stay, as well as a sizable motorcycle for a ride.
FEATURED ARTICLE
ផ្ទះចំការវាលវែងស្ថិតក្នុងខេត្តពោធ៍សាត់.ផ្ទះចំការវាលវែងចាប់ផ្ដើមទទួលស្វាគមន៍ភ្ញៀវទេសចរចូលស្នាក់ហើយ។នៅទីនេះភ្ញៀវទេសចរអាចគយគន់ទេសភាពក្បែរជើងភ្នំ1500រុំព័ទ្ធទៅដោយព្រៃឈើនិងធម្មជាតិខៀវស្រងាត់។មិនតែប៉ុណ្ណោះទីនេះមានបឹងហ្គាឡូផ្ទះឈើនិងអាចបោះតង់អាំងសាច់ចុងសប្ដាហ៍សម្រាកលំហែកាយជួបជុំមិត្តភក្តិ&គ្រួសារ។ The Veal Veng Farm House is situated in the province of Pursat. The Veal Veng Farm House has begun to host visitors. Visitors can enjoy the scenery here, which is close to the base of 1500 mountains and encircled by lush greenery and forests. In addition, there are bungalows and wooden houses nearby where visitors can camp, barbeque, unwind, and socialize with friends and family.
FEATURED ARTICLE
ទឹកធ្លាក់អូរដាជាប្រភេទទឹកអូរហូរបែបធម្មជាតិហូរចាក់ធ្លាក់មកពីប្រជុំភ្នំក្រវ៉ាញដែលមានទឹកថ្លាឈ្វេងហូរតាមដំណាក់ថ្មហូរលាតសន្ធឹងយ៉ាងវែងអន្លាយ។តែសម្រាប់ផ្លូវពិបាកក្នុងការធ្វើដំណើរបន្តិចក៏ដោយ ក៏មិនមានជាការលំបាក់និងបញ្ហាអ្វីដែរនៅពេលទៅដល់និងជួបបរិយាកាសបែបថ្មីដែលធ្វើអោយភ្ញៀវទេសចរទទួលយកបរិយាកាសបែបធម្មជាតិនៅតំបន់បានញុាំងអោយការធ្វើដំណើររបស់លោកអ្នកបាត់អស់នូវភាពនឿយណាយហើយប្រែមកវិញនូវការសប្បាយពីធម្មជាតិដូចជាការងូតទឹកលេងនិងស្រូបយកបរិយាកាសបែបព្រៃភ្នំវិញ។នៅទីនោះត្រូវបានបែងចែកជា៣តំបន់កម្សាន្ដគឺនៅផ្នែកខាងលើទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។បន្ទាប់មកនៅផ្នែកកណ្ដាលជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវ ទេសចរពីព្រោះវាហូរធ្លាក់លើផែនថ្មជាដំណាក់រាក់ៗដែលអំណោយផលសម្រាប់ងូតនិងគេងសំដិល។ ចំណែកនៅផ្នែកខាងក្រោមជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើងពុះជ្រែកក្រហែងថ្មធំៗមុននឹងធ្លាក់ទៅក្នុងស្ទឹងដែលហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាប្របមាត់ទឹកដែលបង្កើតបានជាបរិយាសដ៏ត្រជាក់ល្ហឹម។ ហើយទឹកអូរដាស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រពីទីរួមខេត្ដ និងប្រមាណ ៣០ គីឡូម៉ែត្រពីខ្លោងទ្វារចូលនៃវត្ដខ្លុង។The Oda Waterfall is a sort of natural watercourse that emerges from the Cardamom Mountains and cascades through a substantial section of rock. There are no issues or problems when arriving and experiencing a new environment, which helps tourists accept the local natural environment and fuels their vacation, except for the road, which is a little challenging to travel. You banish dullness and return to the revitalizing and natural delights of snorkeling. The upper portion of the water must be separated into three recreational zones; it runs down the slope and onto a stone floor before dropping into a canyon. Then in the center is where tourists gather since it pours on the rock in shallow steps that are ideal for sleeping and bathing. When the floodwater breaks into big rocks, the lower part becomes a powerful whirlpool area. will plunge into the river, which is bordered by a forest and a waterfront, generating a cool environment. Moreover, Oda Water is situated in Rokat commune, Phnom Kravanh district, Pursat province, around 30 kilometers from the pagoda's entrance and 55 kilometers from the provincial capital.