Kampong Speu

ខេត្តកំពង់ស្ពឺ ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកោះកុង ខាងត្បូងជាប់កំពតនិងតាកែវ ខាងជើងជាប់កំពង់ឆ្នាំងនិងពោធិសាត់ ខាងកើតជាប់និងភ្នំពេញ ។ខេត្តនេះមានផ្ទៃដី ៧.០១៧ គីឡូម៉ែត្រក្រឡា។ភូមិសាស្ត្រមានភាពខុសប្លែកគ្នាដោយផ្នែកនឹងព្រៃឈើនៅតំបន់ខ្ពង់រាបនិងដីទំនាប។តំបន់ខ្ពង់រាបស្ថិតនៅភាគខាងលិចនិងតំបន់ដីទំនាបច្រើននៅភាគខាងកើត។ ភ្នំ​ឱរ៉ាល់​ដែល​មាន​​កម្ពស់ដល់ ១.៨១៣ ម៉ែត្រ ជា​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​​ភាគ​ខាងជើង​ក្នុង​ខេត្ត​នេះផងដែរ។ 

West of Phnom Penh is where you'll find the province of Kampong Speu. It has boundaries with Koh Kong to the west, Kampot and Takeo to the south, Kampong Chhnang and Pursat to the north, and Phnom Penh to the east. The province covers 7,017 square kilometers of land. The geography varies, with upland forested parts, lowland/upland mosaics in the west, and a sizable tract of lowland paddy fields in the east. The Phnom Aural, which rises to a height of 1,813 meters, is the tallest mountain in Cambodia and is situated in this province's far north.

Kampong Speu

Explore the place

Trip Ideas

FEATURED ARTICLE

ដំណាក់ស្ដេច(Domnak Sdech)

ដំណាក់ស្ដេចគឺជាអតីតព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋសម្ដេចឪនរោត្ដមសីហនុដែលកសាងនៅ ក្នុងអំឡុងឆ្នាំ1962-1965ស្ថិតនៅលើកំពូលភ្នំគិរីរម្យនៅខេត្តកំពង់ស្ពឺ។មានទេសភាពធម្មជាតិពិតៗហើយក៏មានទឹកធ្លាក់ផងដែរដែលមានឈ្មោះថាទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេច។ The King's Palace is a former royal residence of King Norodom Sihanouk, built during 1962-1965 on the top of Kirirom Mountain in Kampong Speu Province. There is a real natural landscape and there is also a waterfall called Sen Monorom Waterfall or Sdech Dam Waterfall.

FEATURED ARTICLE

ឧទ្យានជាតិគិរីរម្យ (Kirirom National Park)

ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។នៅទីនេះសំបូរទៅដោយដើមឈើខ្ពស់ៗនិងទេសចរណ៍សំខាន់ៗដូចជា​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។នៅទីនេះភ្ញៀវទេសចរអាចធ្វើការងូតទឹកកម្សាន្តញុាំអាហារ​ទស្សនាទេសភាពធម្មជាតិ​ និងមានកន្លែងស្នាក់នៅយ៉ាងមានផាសុខភាព។ A natural vacation spot is Kirirom National Park. In the district of Kampong Speu, this resort is situated. It is abundant in tall trees and close to popular visitor destinations like Chamkar, the Otahui Waterfall Area, Srah Srong, Damnak Thmey, and Phnom Damnak Chas Waterfall Resort. The cave region and the mountain of Thmor Da. Tourists can take a bath, eat a meal, take in the natural scenery, and remain in a cozy hotel here.

FEATURED ARTICLE

ទឹកធ្លាក់អូរតាសេក(Otasek Waterfall)

ទឹកធ្លាក់អូរតាសេកមានទីតាំងស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~59kmពីវិមានឯករាជ្យខេត្តកំពង់ស្ពឺ។ទឹកធ្លាក់អូរតាសេកត្រជាក់ថ្លាឆ្វេងអាចងូតទឹកលេងបាន។ ទេសភាពព្រៃភ្នំខៀវស្រងាត់ដុះព័ន្ធជុំវិញ។ Otasek Waterfall is situated about 59 kilometers from Kampong Speu Provincial Independence Monument in the Treng Trayeung Commune of Phnom Sruoch District of Kampong Speu Province. Mountains covered in a lush green environment are everywhere.

The City Maps